ចោរ ជើងខ្លាំង !! ប្រុស ស្រី៣នាក់ ជំនាញខាងលួចចេញពីភ្នំពេញ មកចូលលួចគាស់ ផ្ទះអ្នកលក់ទូរស័ព្ទត្រូវបាននគរបាលឃាត់ខ្លួន ...?

received_317008905555252

ខេត្តបន្ទាយមានជ័យ៖តាមសេចក្តីរាយការណ៍បានឱ្យដឹងថា៖ ដោយមានការអនុញ្ញាត ពីលោក ឧត្តមសេនីយ៍ទោ អាត់ខែម ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ត្រី សិទ្ធិ ឡោះ ស្នងការរងទទួលបន្ទុកព្រហ្មទ័ណ្ទកំរិតធ្ងន់និង បានឲ្យ លោក វរសេនីយ៍ឯក ខែម សោភ័ណ នាយការិយាល័យព្រហ្មទ័ណ្ទកំរិតស្រាល និងនគរបាល ជាច្រើននាក់ទៀត បានចុះធ្វើការស្រាវជ្រាវឈានដល់ការឃាត់ខ្លួនចោរប្រុស ស្រីចំនួន៣នាក់ជំនាញខាងលួចមកពីភ្នំពេញមកចូលលួចគាស់ ផ្ទះអ្នកលក់ទូរស័ព្ទបានទូរស័ព្ទជាច្រើនគ្រឿង បានមួយដង្ហើមចង្រិតត្រូវនគរបាលឃាត់ខ្លួន នៅវេលាម៉ោង៣.២០នាទី រសៀលថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅចំណុចហាងលក់ទូរស័ព្ទ គឹម ឆាយ ស្ថិតនៅក្នុងភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ លោកឧត្តមសេនីយ៍ទោ អាត់ខែម បានប្រាប់អ្នកយកព័ត៌មានឲ្យដឹងថា៖ ម្ចាស់លក់ទូរស័ព្ទជាជនរងគ្រោះមាន ឈ្មោះ មួន គឹមឆាយ ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិអូរអំបិល សង្កាត់ អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។

received_2263738077191085

លោកបានបញ្ជាក់ទៀតថា៖ មុនពេលកើតហេតុនោះនៅវេលាម៉ោង ១០យប់ ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៨ចោរប្រុស ស្រីទាំង៣នាក់បានចូលធ្វើសកម្មភាពគាស់ ផ្ទះចូលលួចទូរស័ព្ទនិងឥវ៉ាន់មួយ ចំនួនទៀតពេលដែលម្ចាស់កំពង់ដេកលង់លក់នៅពេលយប់ហើយបានគេចខ្លួនបាត់លុះព្រឹក ឡើងទើបម្ចាស់ដឹងថាបាត់ទ្រព្យសម្បត្តិក៏បានទៅដាក់ពាក្យប្តឹងនៅនគរបាលលុះម៉ោង៣.២០នាទី រសៀលថ្ងៃទី៣ ខែវិច្ឆិកា ទើបនគរបាលធ្វើការឃាត់ខ្លួនចោរបានចំនួន៣នាក់ ១ មានឈ្មោះ ញឹម ចាន់លី ភេទប្រុស អាយុ៣៥ឆ្នាំ ២ មានឈ្មោះ ញ៉ូញ ស្រីនាង ភេទស្រី អាយុ១៦ឆ្នាំ ៣ មានឈ្មោះ ពេជ្រ ស្រីល័ក្ខ ភេទស្រី ២០ឆ្នាំ រស់នៅសង្កាត់កាកាប ខ័ណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ នគរបាលបានដកហូតវត្ថុតាងរួមមាន ម៉ូតូ១គ្រឿង ហុងដាព្រីម សេរី២០១៦ ជាមធ្យោបាយ ដងសោរអូតូម៉ាតិច១ គ្រាប់សោរ លេខ៨ចំនួន១ លេខ១០ចំនួន១ ដែកចុងស្រួចសំរាប់កាច់សោរចំនួន២ ដែកចុងស្រួចឆ្កិះសោរចំនួន២ ទូរស័ព្ទប្រភេទចុចពិល៥៨គ្រឿង ម៉ាកសាមសុងJ2 ពណ៌ស១គ្រឿង ទូរស័ព្ទគំរូ ១១គ្រឿង ស្ពិចឃ័រ២ ថងហូវៃ១ ព្រមទាំងកាបូបស្ពាយខ្មៅ១ ខោជើងវែងពណ៌ស្លែរ១ អាវពណ៌ប្រផេះ១ មួកកាតឹប១ ដែលស្លៀកធ្វើសកម្មភាព។លោកបានបញ្ជាក់ឲ្យដឹងទៀតថា ៖ ចោរទាំង៣នាក់នោះនៅមុខនគរបាល បានឆ្លើយសារភាពថាខ្លួនទាំង៣នាក់ពិត ជាបានធ្វើសកម្មភាពចូលលួចគាស់ ផ្ទះអ្នកលក់ទូរស័ព្ទពិតប្រាកដតែត្រូវនគរបាលឃាត់ខ្លួនបានភ្លាមៗ ។បក្សពួកខ្លួនធ្លាប់ធ្វើ សកម្មភាពនេះនៅក្រុងភ្នំពេញជាញឹកញាប់តែនគរបាលមិនដែលឃាត់ខ្លួនបានឡើយព្រោះក្រុងភ្នំពេញមានមនុស្សច្រើន សមត្ថកិច្ចមិនងាយចាប់បានឡើយ។ជនសង្ស័យទាំង៣នាក់ត្រូវ នគរបាល ជំនាញកំពុងធ្វើការ កសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីដាក់ទោសទៅតាមផ្លូវច្បាប់ផងដែរ ។(ដោយ- អ្នកតាមប្រម៉ាញ់)!!

Loading...

ទាន់ហេតុការណ៍

ពេញនិយម

Loading...

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1299 នាក់

ម្សិលមិញ 122 នាក់

សរុប 1130736 នាក់