ប្រជាពលរដ្ឋសប្បាយចិត្តដោយឃើញកាំកុងត្រូវឧស្សាហ៍ក្នុងការចុះត្រួតពិនិត្យទំនិញតាម ផ្សារ តែបើកដៃឱ្យឈ្មួញនាំចូលដោយខ្វះការត្រួតពិនិត្យច្រកទ្វារ

IMG-20180315-WA0020

ខេត្តប៉ៃលិន ៖ គេសង្កេតឃើញសាខាកាំកុងត្រូលខេត្តប៉ៃលិន ដែលមាន លោក ឈឹម វាសនា ប្រធានសាខាកាំកុងត្រូលខេត្តដែលទើបនឹងផ្លាស់មកកាន់នៅខេត្តប៉ៃលិន បានដឹកនាំមន្រ្តីជំនាញ ចុះសហការជាមួយសមត្ថកិច្ចចម្រុះ ដើម្បីចុះត្រួតពិនិត្យទំនិញហួសសុពលភាព ខូចគុណភាព និងធ្វើតេស្តបឋម (Test Kit) លើចំនីអារហារបរិភោគ ។ ប៉ុន្តែពួកគាត់នៅតែមានក្តីព្រួយបារម្ភយ៉ាងខ្លាំងដដែល ព្រោះទំនិញតាមច្រកទ្វារ ត្រូវគេបើកឱ្យដឹកចូលយ៉ាងគគ្រឹកគគ្រេង ដោយគ្មានការត្រួវពិនិត្យអ្វីនោះឡើយ ។ 

ហេតុការណ៍ចុះពិនិត្យនេះ ធ្វើឡើងកាលព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៨នេះ នៅតាមផ្សារសាមគ្គីហៅប៉ាហ៊ី ក្នុងភូមិប៉ាហ៊ីជើង និង ប៉ាហ៊ីត្បូង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ។ 

IMG-20180315-WA0017

ប្រភពព័ត៌មានពីប្រជាពលរដ្ឋ និងអាជីវករលក់ដូរមួយចំនួននៅផ្សារខាងលើ បានឱ្យដឹងថា បញ្ហាសារធាតុគីមី ដែលធ្វើឱ្យប៉ះពាល់ និងបង្កជាក្តីបារម្ភយ៉ាងខ្លាំង មិនមែនបង្កឡើងដោយសារអ្នក លក់ដូរនៅក្នុងផ្សារនោះទេ គឺត្រូវបានឈ្មួញជាអ្នកនាំចូលមកពីទឹកដីប្រទេសថៃ ។ ប្រភពបន្តទៀតថា បើសិនជាមន្រ្តីកាំកុងត្រូល មិនធ្វើការទប់ស្កាត់នៅច្រកទ្វារទេនោះ  អាចនឹងមានបញ្ហាគ្រោះថ្នាក់ដល់សុខភាព ពលរដ្ឋរស់នៅតាមភូមិ និងក្នុងផ្សារជាក់ជាមិនខាន ។ ប្រភពបន្តទៀតថា  ព្រោះចំណីអាហារខូចគុណភាព និងមានផ្ទុកសារធាតុគីមី បានក្លាយជាឃាតករលាក់មុខ អាចបំផ្លាញសុខភាព និងសេដ្ឋកិច្ចគ្រួសាររបស់ប្រជាពលរដ្ឋ ។ លើសពីនេះ គេឃើញមន្ត្រីកាំកុងត្រូលចុះត្រួតពិនិត្យហាក់ ដូចជាគ្រាន់តែយកមុខប៉ុណ្ណោះ ដោយចុះចាប់ឆែកឆេរ តែតូបលក់ដូរតូចតាចប៉ុណ្ណោះ ចំណែកកន្លែ ងស្តង់ធំៗ នៅក្នុងក្រុងប៉ៃលិន មិនធ្លាប់ពិនិត្យនោះទេ ដោយសង្ស័យថា ត្រូវរ៉ូវគ្នា ខាងឈ្មួញបង់លុ យឱ្យ លុះយកទៅដាក់លក់ចែកចាយតាមផ្សារនិងតាមភូមិពិនិត្យឃើញហួសតែម្តង ។ 

IMG-20180315-WA0011_1

ពាក់ព័ន្ធនឹងបញ្ហានេះ ភ្នាក់ងារយើងមិនអាចទាក់ទងទៅលោក ឈឹម វាសនា ប្រធានកាំកុង ត្រូល សាខាខេត្តប៉ៃលិន ដែលទើបនឹងផ្លាស់មកកាន់នៅខេត្តប៉ៃលិន បានទេ ដោយសារសុំលេខទូរ ស័ព្ទពីមន្រ្តីកាំកុងត្រូលមួយចំនួនគេមិនព្រមឱ្យនោះឡើយ ៕ ដោយ ៖ នីយ៉ា

Loading...

ទាន់ហេតុការណ៍

ពេញនិយម

Loading...

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1322 នាក់

ម្សិលមិញ 122 នាក់

សរុប 1130759 នាក់