រថយន្តកាមរីសេរី93បើកសុខៗស្រាប់តែឆ្លងភ្លើងឆេះសណ្ធោសណ្ធៅឆេះខ្ទេច ម្ចាស់ភ័យលុះព្រលឹង

received_806297509567350_1

ខេត្តបន្ទាយមានជ័យ: មានហេតុគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្ត កាមរីបើកសុខៗ ស្រាប់តែឆ្លងភ្លើងឆេះយ៉ាងសណ្ធោសណ្ធៅឆេះខ្ទេចអស់ សំណាងណាស់អ្នកជិះក្នុងរថយន្តបានចុះទាន់គ្មានមនុស្សគ្រោះថ្នាក់របួសរឺស្លាប់នោះឡើយ។

រថយន្តដែលភ្លើងឆេះនេះកើតឡើងនៅវេលាម៉ោង ៥ល្ងាច ទី១៤ ខែមិនា ឆ្នាំ២០១៨នៅលើកំណាត់ផ្លូវជាតិលេខ៦ស្ថិតក្នុងភូមិរំដួល ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។

received_806297522900682

លោកវរសេនីយ៍ត្រីសុីន រ៉ាសុី មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកព្រះនេត្រព្រះបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុនោះមានរថយន្ដម៉ាកកាមរីសេរី93ពណ៌សំបកឪឡឹកពាក់ស្លាកលេខភ្នំពេញ2E.5208 អ្នកបើកឈ្មោះ ម៉ក់ សំ អុល ភេទប្រុស អាយុ52ឆ្នាំរស់នៅភូមិ2 សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បើកបានមកដល់ចំណុចកើតហេតុស្រាប់តែរថយន្តឆ្លងចរន្ដអគ្គីសនីបណ្តាលឲ្យភ្លើងឆាបឆេះ ពេលដែលកំពុងតែឆេះនោះអ្នកបើករថយន្តក៏បានចុះពីលើរថយន្តបានយកទឹកចាក់ពន្លត់ភ្លើងដែរកំពុងតែឆាបឆេះដោយសារតែភ្លើងឆេះខ្លាំងពេកមួយសន្ទុះក្រោយមករថយន្តមួយគ្រឿងនេះត្រូវភ្លើងឆេះខ្ទេចអស់ក្នុងការឆេះនេះពុំមានប៉ះពាល់ដល់មនុស្សរបួសនិងស្លាប់នោះឡើយ។(ដោយម៉ែនច័ន្ទដារ៉ា)៕

Loading...

ទាន់ហេតុការណ៍

ពេញនិយម

Loading...

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1296 នាក់

ម្សិលមិញ 122 នាក់

សរុប 1130733 នាក់