គួឱ្យសង្វែកចិត្ត!!ម្តាយចិត្តតិរិច្ឆានបង្កើតកូនមកហើយយកទៅបោះចោលស្លាប់ យ៉ាងអាណោចអាធ័មបំផុត .?

FB_IMG_1521002463208

ខេត្តស្ទឹងត្រែង÷ ទារកម្នាក់បានស្លាប់យ៉ាងអាណោចអាធ័មបំផុត គ្រាដែលម្តាយមានចិត្តព្រៃផ្សៃឥតមេត្តានោះបានយកទៅបោះបង់ចោលហើយត្រូវបានអ្នកភូមិប្រទះឃើញនិងឆោឡោនាំគ្នាទៅមើលរួចបានកប់ទារកនោះនៅកន្លែងកើតហេតុនេះតែម្តង។

ករណីនេះត្រូវគេរាយការណ៍ថា បានប្រទះឃើញកាលពីថ្ងៃទី១៣ខែមីនាឆ្នាំ២០១៨នេះ ស្ថិតនៅចំណុចគល់ស្ពានសេកុងក្នុងសង្កាត់សាមគ្គីក្រុងស្ទឹងត្រែង។

អ្នកភូមិនៅហាងខូនម្នាក់បានឲ្យដឹងថា ទារកដែលគេយកទៅបោះបង់ចោលនោះដំបូងពួកគាត់មិនបានដឹងដែរទេ ដោយសារតែមានអ្នកមកពីរតនគិរីគេមកដើរលេងហើយបាននិយាយតៗគ្នាទើបឮដល់ពួកគាត់ក៏នាំគ្នាទៅមើលក៏ឃើញមានទារកម្នាក់នៅចំណុចខាងលើនេះ បានស្លាប់ពិតប្រាកដមែន។

អ្នកភូមិបន្តថា ទារកនោះភេទប្រុសមានសភាពខ្មៅមានឈាមជាប់នៅនិងខ្លួនហើយត្រូវស្រម៉ោចរោមទៀតផង។

FB_IMG_1521002463208

អ្នកភូមិបន្តទៀតថា ទារកនោះបានស្លាប់យ៉ាងអាណោចអាធ័មគ្រាដែលម្តាយមានចិត្តអប្រិយបង្កើតកូនមកហើយបែរជាប្រើចិត្តតិរិច្ឆានយកកូនរបស់ខ្លួនទៅបោះបង់ចោលហើយស្លាប់បែបនេះ។

ជុំវិញការប្រទះឃើញទារកស្លាប់នៅចំណុចខាងលើនាយប៉ុស្តិ៍នគរបាលសង្កាត់សាមគ្គីលោក អ៊ុង សុភ័ក្រ បានឲ្យដឹងតាមទូរស័ព្ទនៅព្រឹកថ្ងៃទី១៤ខែមីនាឆ្នាំ២០១៨នេះថា លោកមិនបានដឹងរឿងទារកស្លាប់នៅចំណុចខាងលើនោះទេ ហើយលោកបានចាត់កម្លាំងឲ្យចុះស្រាវជ្រាវហើយនៅពេលនេះផងដែរ។

Loading...

ទាន់ហេតុការណ៍

ពេញនិយម

Loading...

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1319 នាក់

ម្សិលមិញ 122 នាក់

សរុប 1130756 នាក់