ស្ត្រីម្នាក់សម្រេចចិត្តលោតពីលើស្ពានសម្លាប់ខ្លួនដោយមិនដឹងមូលហេតុ !

FB_IMG_1520955154715

ខេត្តបាត់ដំបង៖ នៅថ្ងៃទី១៣ ខែមិនា ឆ្នាំ២០១៨ នៅត្រង់ចំណុចក្រុមទី២ ភូមិស្វាយវែង ឃុំកំរៀង ស្រុកកំរៀង ខេត្តបាត់ដំបង មានកាភ្ញាក់ផ្អើល ដល់អ្នកធ្វើដំណើរ និងអ្នកភូមិ ដោយស្រ្តីម្នាក់បាន ធ្វើអត្តឃាត​លោតពីលើស្ពាន ស្ទឹងកំរៀងសម្លាប់ខ្លួន មិនដឹងមូលហេតុ។

បើតាមការរៀបរាប់ពីឈ្មោះ ជាង សម្បត្តិ ភេទប្រុស អាយុ៤៥ឆ្នាំ រស់នៅកន្លែងកើតហេតុ ប្រាប់ថា គាត់បានដើរលើស្ពានកំរៀង បំណងទៅទិញគុយទាវ ក៏បានឃើញមនុស្សស្រីម្នាក់មិនស្គាល់អត្តសញ្ញាណ ឈរលើស្ពានបំណងលោតពីលើស្ពាន ពេលដែលលោតនោះមិនមានអ្នកនៅជិតទេ មានតែខ្លួនឃើញម្នាក់ឯងទេ ស្រ្តីនោះក៏លោតបណ្តាលឲ្យស្លាប់តែម្តង ហើយខ្លួនបានរាយការណ៍ជូន អាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ច ។

FB_IMG_1520955157528

សមត្ថបានឱ្យដឹងថាក្រោយទទួលបានព័ត៌មាន កម្លាំងផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលស្រុកកំរៀងបង្កើតជា ក្រុមគណៈកម្មការមួយដើម្បី ធ្វើការត្រួតពិនិត្យ សាកសព ដោយទទួលបានលទ្ធផលដូចមួយចំនួន ។ ប្រភពបន្តថា លទ្ធផលពិនិត្យឃើញ ផ្នែកក្បាលខាងមុខ មានស្នាមបែកទំហំ៨សង់ទីម៉ែត្រ ដោយប៉ះ និងផ្ទាំងថ្មសាកសព មានសភាពស្លេកស្លាំង ។

ចំពោះករណី សមត្ថកិច្ចបញ្ជាក់ថា ជនរងគ្រោះពិតជាបាន ធ្វើអត្តឃាតដោយលោតពីលើស្ពានពិតប្រាកដមែន ។ ដោយផ្អែកតាមលក្ខណៈភូមិសាស្រ្ត ទីតាំងទីកន្លែងកើតហេតុ និងស្លាកស្នាមជាក់ស្ដែង នៅកន្លែងកើតហេតុនិងនៅលើសាកសព។ ក្រោយពីធ្វើការពិនិត្យសមត្ថកិច្ចបាន ប្រគល់សាកសពឱ្យទៅឈ្មោះសោម វឿន ភេទប្រុស អាយុ៦៦ឆ្នាំ ដែលត្រូវជាសមាជិកភូមិស្វាយវែង យកទៅតំកល់នៅវត្តកំរៀង ដើម្បីស្វែងរកសាច់ញាតិ និងរៀបចំធ្វើបុណ្យ  ផងដេែរ ៕

FB_IMG_1520955160179_3

Loading...

ទាន់ហេតុការណ៍

ពេញនិយម

Loading...

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1289 នាក់

ម្សិលមិញ 122 នាក់

សរុប 1130726 នាក់