ក្តៅៗថ្មីៗកម្លាំងសមត្ថកិច្ចចម្រុះចុះបង្ក្រាបនឹងរឹបអូសឈើ១១០កំណាត់់់ ខេត្តរតនគិរី

IMG-20180313-WA0008

ខេត្តរតនគិរី÷ ឈើ១១០កំណាត់មានមុខកាត់ធំៗក្រុមឈ្មួញលាក់ទុកក្នុងចម្ការស្វាយចន្ទីរបស់ប្រជាពលរដ្ឋមួយកន្លែងត្រូវបានកម្លាំងអាវុធហត្ថលើផ្ទៃប្រទេស សហការជាមួយកម្លាំងអាវុធហត្ថខេត្តរតនគីរីមានការចូលរួមពីមន្ត្រីរដ្ឋបាលព្រៃឈើផ្នែកស្រុកអូរជុំផងនោះ។ ថ្ងៃទី១៣ ខែមិនា ឆ្នាំ២០១៨នៅវេលាម៉ោង៨នឹង៣០ព្រឹក ស្ថិតនៅភូមិនៅភូមិយ៉ាទុក ឃុំប៉ូយ ស្រុកអូរជុំ ខេត្តរតនគីរី ៕ឈើខាងលើមាន ៣ប្រភេទ គឺប្រភេទឈើ កកោះ សុក្រំ នឹង គគី ដែលមានមុខកាត់ចាប់ពី៤០ រហូតដល់៦០និងប្រវែង៣ម៉ែត្រឡើងទៅ សមត្ថកិច្ច មិនបានបញ្ជាក់ប្រាប់ថា ឈើដែលក្រុមឈ្មួញយកមកលាក់ទុក នេះជារបស់មេឈ្មួញឈ្មោះអ្វីនោះទេ ហើយនាំចេញពីតំបន់ណានោះដែរ កំពង់ធ្វើការវាស់វែងនៅឡើយមិនដឹងចំនួនម៉ែតគីបទេ គ្រាន់តែដឹងថាមាន១១០កំណាត់ សមត្ថកិច្ចយកមករក្សាទុកនៅខណ្ឌរដ្ឋបាលព្រៃឈើខេត្តដើម្បីវែករកមុខម្ចាស់ឈើផាកពិន័យតាមផ្លូវច្បាប់។ ប្រជាពលរដ្ឋនៅក្បែរកន្លែងចាប់ឈើបានឲ្យដឹងថា ជាងរៀងរាល់យប់ឃើញមានគោយន្តកែច្នៃធុនធំ២-៣គ្រឿងបានដឹកជញ្ជូនចេញស្រុកវើនសៃយកមកលាក់ទុកនៅចំណុចខាងលើ។

IMG-20180313-WA0010

ពួកគាត់បានដាក់ការសង្ស័យថា ឈើខាងលើកាប់ចេញពីតំបន់ព្រៃឧទ្យានជាតិការពារសត្វតូចក្នុងស្រុកវើនសៃដោយមានសិទ្ធការពារដោយមន្ទីរបរិស្ថានខេត្ត។ជុំវិញការចោទប្រកាន់ពីសំណាក់ប្រជាពលរដ្ឋខាងលើនេះ សារព័ត៌មានយើងមិនអាចសុំការបំភ្លឺពីមន្ទីរបរិស្ថានបានទេនៅព្រឹកថ្ងៃទី១៣ ខែមិនាឆ្នាំ២០១៨នេះដោយពុំស្គាល់លេខទូរស័ព្ទរបស់លោកឡើយ។ (ហង្ស សុជាតិ)៕

Loading...

ទាន់ហេតុការណ៍

ពេញនិយម

Loading...

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1286 នាក់

ម្សិលមិញ 122 នាក់

សរុប 1130723 នាក់