ដួលរលំផ្ទះសង្កត់ជាងធ្វើផ្ទះ២នាក់ស្លាប់និង២នាក់ទទួលរងរបួសធ្ងន់ស្រាល១នាក់នៅសង្កាត់ព្រះពន្លា

received_805340956329672_1

ខេត្តបន្ទាយមានជ័យ: យ៉ាងហោចណាស់មានជាងធ្វើផ្ទះ២នាក់ស្លាប់និង២នាក់ទៀតទទួលរងរបួសធ្ងន់ស្រាលក្នុងចំណោមជាងធ្វើផ្ទះសរុប៨នាក់ត្រូវបានផ្ទះកសាងពីឈើដួលរលំ សង្កត់ពីលើពេលដែលជនរងគ្រោះយកដែកដូយលើកផ្ទះឡើងលើដើម្បីរៀបចំការ៉ូឡា។ហេតុការណ៍កើតឡើងនេះកាលពីរសៀលថ្ងៃទី១២ខែមីនាឆ្នាំ២០១៨នៅចំណុចទល់មុខមន្ទីរពន្ធដារខេត្តបន្ទាយមានជ័យស្ថិតនៅភូមិក្បាលស្ពានសង្កាត់ព្រះពន្លាក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

received_805340989663002​​បើតាមនគរបាលប៉ុស្ត៍រដ្ឋបាលសង្កាត់ព្រះពន្លាបានប្រាប់កាសែតអប្សរាឱ្យដឹងថា ជនរងគ្រោះដែលស្លាប់នោះមួយមាន ឈ្មោះ ខ្លូត សារួន ភេទប្រុសអាយុ៥៩ឆ្នាំ(ជាមេជាង)រស់នៅភូមិស្វាយដង្គត់សង្កាត់កោះពងសត្វក្រុងសិរីសោភ័ណ ពីរមាន ឈ្មោះ ធុច ពិសិដ្ឋ ភេទប្រុសអាយុ៤០ឆ្នាំរស់នៅភូមិអង្គាបុស្សសង្កាត់កោះពងសត្វក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ចំណែកអ្នករងរបួសធ្ងន់មានឈ្មោះ ឆាវ បួត ភេទប្រុសអាយុ២៩ឆ្នាំរស់នៅភូមិអង្គាបុស្សសង្កាត់កោះពងសត្វក្រុងសិរីសោភ័ណ និងអ្នករងរបួសស្រាលម្នាក់ទៀតសមត្ថកិច្ចមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយនោះទេ។លោកទីងសំបូរមេប៉ុស្តិ៍ព្រះពន្លាបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុនោះគឺមានក្រុមជាងឈើធ្វើផ្ទះមួយក្រុមមានគ្នា៨នាក់នាំគ្នាដូយផ្ទះឈើ២ល្វែងនៅចំណុចខាងលើដែលមានម្ចាស់ផ្ទះមានឈ្មោះ ទី ប្រកបមុខលក់ម៉ូតូនៅភូមិកំពង់ស្វាយ សង្កាត់កំពង់ស្វាយក្រុងសិរីសោភ័ណ បាននាំគ្នារំកិលនិងដូយផ្ទះឈើ២ល្វែងដើម្បីរៀបចំអិដ្ឋការ៉ូឡាផ្នែកខាងក្រោមពេលនោះដែលដូយដាក់កំណល់ឈើក៏មានការខុសបច្ចេកទេសភ្លាត់ស្នៀតបណ្តាលឱ្យផ្ទះឈើបានដួលរលំសង្កត់លើក្រុមជាងទាំងនោះស្លាប់២នាក់នៅកន្លែងកើតហេតុចំណែក២នាក់ទៀតទទួលរងរបួសដោយអ្នករងរបួសក៏ត្រូវបានគេដឹកបញ្ជូនយកទៅសង្រ្គោះនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ជប៉ុន ខេត្តបន្ទាយមានជ័យភ្លាមៗផងដែរ។ករណីហេតុការណ៍ខាងលើនេះគេមិនទាន់ដឹងថាសមត្ថកិច្ចស្រាវជ្រាវស៊ើបអង្កេតបែបណានៅឡើយនោះទេ ហើយក៏មិនទាន់ដឹងថាម្ចាស់ផ្ទះនោះបានជួយដោះស្រាយជួយឧបត្ថម្ភដល់ក្រុមគ្រួសារជនរងគ្រោះនៅឡើយនោះទេ។ដោយឡែកគេសង្កេតឃើញនៅយប់ថ្ងៃ១២ ខែមីនា ឆ្នាំ២០១៨នេះ លោកអភិបាលក្រុងសិរីសោភ័ណ លោក ហ៊ីល រីយ៉ានិងក្រុមការងារ បានចុះទៅសាកសួរសុខទុក្ខសាច់ញាតិជនរងគ្រោះ ហើយថែមឧបត្ថម្ភនូវក្តាមឈូសដែលជាអំណោយរបស់លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យប្រគល់ជូនសាច់ញាតិសពសម្រាប់រៀបចំចាត់ចែងធ្វើបុណ្យសពតាមប្រពៃណីផងដែរ។(ដោយម៉ែនច័ន្ទដារ៉ា)!!

received_805341072996327

Loading...

ទាន់ហេតុការណ៍

ពេញនិយម

Loading...

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1281 នាក់

ម្សិលមិញ 122 នាក់

សរុប 1130718 នាក់