ជនពិការលើកគ្នាមកតវ៉ានៅមុខសាលាខេត្តសុំឲ្យឯកឧត្តម អភិបាលខេត្តជួយឧបត្ថម្ភប្រាក់ខែគោលនយោបាយជូនដល់ពួកគាត់ផង.?

received_804965076367260

ខេត្តបន្ទាយមានជ័យ:   នៅព្រឹក ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៨នេះជនពិការចំនួន៦៤នាក់មកពីក្រុងស្រុកទាំង៩ក្នុងខេត្តបន្ទាយមានជ័យតំណាងឲ្យជនពិការនៅក្នុងខេត្តបន្ទាយមានជ័យ ចំនួន៥២០នាក់មានស្រីចំនួន២៤នាក់បាននាំគ្នាជិះរថយន្តសំដៅមកសាលាខេត្តបន្ទាយមានជ័យដើម្បីធ្វើការតវ៉ានៅមុខសាលាខេត្តសុំឲ្យឯកឧត្តម សួន បវរ អភិបាលនៃគណៈអភិបាលខេត្តជួយរកដំណោះស្រាយឧបត្ថម្ភគោលនយោបាយប្រាក់ខែជូនដល់ពួកគាត់ផង។លោកចាន់សុម៉ុល ប្រុសអាយុ៥៣ឆ្នាំ រស់នៅភូមិប៉ោយចារ ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ជាជនពិការដាច់ជើងម្ខាងបានប្រាប់ កាសែតអប្សរា ឲ្យដឹងថាក្រុមជនពិការទាំង៦៤នាក់ឡើងមកសាលាខេត្តនេះក្នុងគោលបំណងសុំឲ្យឯកឧត្តម សួន បវរ អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យជួយរកដំណោះស្រាយឧបត្ថម្ភគោលនយោបាយប្រាក់ខែជូនដល់ពួកគាត់ផង។លោកចាន់សុម៉ុលបញ្ជាក់ឲ្យដឹងទៀតថាជនពិការសរុបមានចំនួន៥២០នាក់ក្នុងនោះក្រុងសិរីសោភ័ណចំនួន៥៣នាក់ ស្រុកមង្គលបូរី២៦នាក់ ស្រុកអូរជ្រៅ៦៣នាក់ ស្រុកព្រះនេត្រព្រះ២០នាក់ ស្រុកភ្នំស្រុក១៣៦នាក់ ស្រុកស្វាយចេក១១៦នាក់ ស្រុកថ្មពួក ៥៧នាក់ ស្រុកម៉ាឡៃ១៧នាក់និងក្រុងប៉ោយប៉ែត៣២នាក់។លោកចាន់សុម៉ុលបញ្ជាក់ឲ្យដឹងទៀតថាជនពិការទាំង៥២០នាក់នេះសុទ្ធតែពិការដៃរជើងក្នុងភ្លើងសង្គ្រាមទាំងអស់ហើយជនពិការទាំងអស់នេះកន្លងមកហ៑ា៑ានពលីជីវិតក្នុងការពារទឹកដីហានប្តូរជីវិតសាច់ស្រស់ឈាមស្រស់ជួនជាតិមាតុភូមិហើយប្រទេសមានស្ថេរភាពរហូតមកដល់សព្វថ្ងៃនេះក៏ដោយសារតែកងកំលាំងប្រដាប់អាវុធ ទាំងអស់ដែលជាអតីតៈជនពិការនេះផងដែរ។ក្នុងនោះដែរគេបានឃើញមន្ត្រីសាលាខេត្តម្នាក់តំណាងឲ្យឯកឧត្តម សួន បវរ អភិបាលខេត្តបន្ទាយមានជ័យ ចេញមកសម្របសម្រួលដល់ជនពិការទាំង៦៤នាក់នេះសន្យាថានិងយកសំណើររបស់ជនពិការ សុំប្រាក់របបគោលនយោបាយប្រចាំខែ។ហើយរដ្ឋបាលខេត្តនិងចាត់ឲ្យក្រុមការងារខេត្តធ្វើការត្រួតពិនិត្យជាក់ស្តែងដើម្បីឲ្យជនពិការទាំងអស់នោះទទួលបានការផ្តល់ប្រាក់របបឧបត្ថម្ភគោល នយោបាយតាមការកំណត់របស់ខេត្តនៅថ្ងៃខាងមុខនេះផងដែរ។

(ដោយម៉ែនច័ន្ទដារ៉ា) !

received_804965153033919_1

Loading...

ទាន់ហេតុការណ៍

ពេញនិយម

Loading...

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1283 នាក់

ម្សិលមិញ 122 នាក់

សរុប 1130720 នាក់