លោកឧត្តមសេនីយ៍ត្រី ចាប សុផារិទ្ធិ ដឹកនាំកំលាំងចុះបង្រ្កាបមេខ្លោងគ្រឿងញៀនបាន១នាក់នៅស្រុកថ្មពួក.?

received_804932149703886ខេត្តបន្ទាយមានជ័យ:លោកឧត្តមសេនីយ៍ត្រី ចាប សុផារិទ្ធិ ស្នងការរងនគរបាល ខេត្តបន្ទាយមានជ័យទទួលបន្ទុក បង្ក្រាបគ្រឿងញៀនបានដឹកនាំកំលាំងនគរខេត្តសហការណ៍ជាមួយកំលាំងនគរបាកស្រុកថ្មពួក១ក្រុមចុះបង្រ្កាបមេខ្លោងជួញដូរគ្រឿងញៀនបាន១នាក់នៅវេលាម៉ោង១១ ព្រឹក ថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ២០១៨ស្ថិតនៅចំណុចវាលចំការស្វាយ ក្នុងភូមិស្វាយជ្រុំ ឃុំគំរូ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមានគ្រឿងញៀនមេតំហ្វេតាមីនទឹកកកចំនួន១ថង់ធំ ស្មើនិងទម្ងន់០.២៤ក្រាម ជញ្ជីងថ្លឹងមួយ។លោកឧត្តមសេនីយ៍ត្រី ចាប សុផារិទ្ធ បានបញ្ជាក់ឲ្យដឹងទៀតថាជនសង្យ័យមានឈ្មោះ ម៉ន ចន្ថា ភេទប្រុស អាយុ៣៨ឆ្នាំ ស្នាក់នៅបណ្តោអាសន្នតំបន់បឹងត្រកួន ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។លោកឧត្តមសេនីយ៍ត្រី ចាប សុផារិទ្ធិ បានបញ្ជាក់ឲ្យដឹងទៀតថា ការបង្រ្កាបជនសង្ស័យជួញគ្រឿងញៀនរូបនេះអនុវត្តតាមបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងមានការសម្របសម្រួលពីលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យបានធ្វើការបង្រ្កាបជនសង្ស័យគ្រឿងញៀនក្រោយពីកម្លាំងនគរបាលបានធ្វើការស្រាវជ្រាវស៊ើបអង្កេតតាមជំនាញ និងឃើញពីសកម្មភាពជាក់ស្តែងរបស់ជនសង្ស័យកំពុងប្រព្រឹត្ត បទល្មើសគ្រឿងញៀនខុសច្បាប់ជាក់ស្តែង កម្លាំងនគរបាលក៏ឆ្មក់ចូលបង្រ្កាបជនសង្ស័យគ្រឿងញៀនបានភ្លាមៗផងដែរ។លោកឧត្តមសេនីយ៍ត្រី ចាប សុផារិទ្ធិ បានបញ្ជាក់ឲ្យដឹងទៀតថានៅចំពោះមុខសមត្ថកិច្ចជនសង្ស័យជាមេខ្លោងគ្រឿងញៀន បានឆ្លើយសារភាពថារូបគេពិតជាបានទិញគ្រឿងញៀនទុកជក់និងលក់បន្តពិតប្រាកដមែនក្រោយពីបានចំលើយសារភាពហើយជនសង្ស័យនិងវត្ថុតាងត្រូវបានកម្លាំងនគរបាលការិយាល័យជំនាញកសាងសំណុំរឿងចាប់បញ្ជូនទៅតុលាការដើម្បីចាត់ការតាមផ្លូវច្បាប់។( ដោយម៉ែនច័ន្ទដារ៉ា)!

received_804932109703890

Loading...

ទាន់ហេតុការណ៍

ពេញនិយម

Loading...

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1305 នាក់

ម្សិលមិញ 122 នាក់

សរុប 1130742 នាក់