ធ្លាយរឿងបន្តរថ្មីទៀតហើយ!! លោកពិសិទ្ធ សុជីវ័ន្ធ ជានគរបាលបាញ់បោះសេរី និងវៃជនរងគ្រោះរងរបួសធ្ងន់ ហើយចាប់យកទៅចាប់ដាក់ទ្រុង២យប់ខេត្តប៉ៃលិន.?

IMG-20180312-WA0035

ខេត្តប៉ៃលិន: តាមប្រភពព័ត៌មានបានឱ្យដឹងថាតាមពិត ឈ្មោះ ពិសិទ្ធ សុជីវ័ន្ត ដែលប្រើប្រាស់អាវុធបាញ់បោះសេរី បណ្តាលឲ្យបែកកង់ឡានឆ្នៃ និងវៃតៃកុងឡានឆ្នៃរងរបួសធ្ងន់ធ្ងររហូនបញ្ជូនទៅសង្រ្គោះបន្ទាន់នៅខេត្តចាន់បុរី ប្រទេសថៃនោះ គឺជានគរបាលពាក់ស័ក្តិ០២ផ្នែកព្រហ្មទណ្ឌនៅការិយាល័យកំរិតធ្ងន់នៃស្នងនគរបាលខេត្តប៉ៃលិន និងត្រូវជាកូនប្រុសរបស់លោកស្រីអតីតះស្នងការរងចូលនិវត្តន៍ម្នាក់ផងដែរ ៕ 

ប្រភពលំអិតបញ្ជាក់ថា: បុរសរងគ្រោះជាតៃកុងឡានឆ្នៃនោះ ឈ្មោះ ណុប ឃួន អាយុ២២ឆ្នាំ ជាអ្នកស៊ីឈ្នួលបើកបរថយន្តឆ្នៃដឹកកៅស៑ូឱ្យ(នាយឩត្តមសេនីយ៍ ប៉ុល សារឿន)នៅក្រុងប៉ៃលិន បច្ចុប្បន្ន រស់នៅភូមិបឹងព្រលិត ឃុំស្ទឹងកាច់ ស្រុក សាលាក្រៅ ខេត្តប៉ៃលិន ៕ 

IMG-20180312-WA0031

ប្រភពព័ត៌មានលំអិតដែល អ្នកយកព័ត៌មាន យើងទទួលបាននាព្រឹកថ្ងៃទី១២ មិនា ២០១៨នេះថា: នៅមុនពេលកើតហេតុបុរសជាជនរងគ្រោះជាតៃកុងឡានឆ្នៃឈ្មោះ ណុប ឃួន បានបើកបររថយន្តឆ្នៃមួយគ្រឿង ស្ថិតក្នុងសភាពស្រវឹង ទៅប៉ះពារគ្នាជាមួយនឹងរថយន្ត (កាម៉ារីបាឡែន១គ្រឿង) ដែលជារថយន្តរបស់មន្រ្តីនគរបាល ឈ្មោះ ពិសិទ្ធ សុជីវ័ន្ត បណ្តាលឱ្យរងការខូចខាតផ្នែកខាងក្រោយ ខណ:ចតឈប់ក្បែរចិញ្ចើមផ្លូវ ដើម្បីចូលរួមកម្មវិធីមង្គលការមួយនៅចំណុចមុខផ្ទះលោកមេភូមិអូរតាវ៉ៅ សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន បន្ទាប់ពីបុកប៉ះពារួចមកភ្លាមៗនោះ ម្ចាស់រថយន្តឆ្នៃ(ជនរងគ្រោះ)បានព្យាយាមបួងចង្កូត ដើម្បីរត់គេចខ្លួន ក៏ជ្រុលទៅបុករថយន្តផ្សេងទៀតរហូត០២ ទៅ៣គ្រឿងទៀតខណះនោះអ្នកបើករថយន្តឆ្នៃ(ជនរងគ្រោះ)ឃើញមានទាំងប្រជាពលរដ្ឋ ទាំងមន្ត្រីនគរបាលជាច្រើននាក់បានស្រែកគម្រាមថានិងវៃ ទើបមិនចុះពីលើរថយន្តឆ្នៃ ពេលនោះឈ្មោះ ពិសិទ្ធ សុជីវ័ន្ត បានទាញកាំភ្លើងបាញ់បំបែកកង់រថយន្តឆ្នៃ  និងប្រួតគ្នាវៃជនរងគ្រោះរហូតដល់សន្លប់នៅនឹងកន្លែង ដោយសារតែខឹងអ្នកបើកបរថយន្តឆ្នៃ(ជនរងគ្រោះ)មិនព្រមចុះពីលើរថយន្ត ៕ 

IMG-20180310-WA0088 IMG-20180312-WA0037

ប្រភពព័ត៌មានលំអិតបញ្ជាក់បន្ថែមថា:បន្ទាប់ពីកើតហេតុជនរងគ្រោះមិនត្រូវបានគេបញ្ជូនទៅកាន់មន្ទីពេទ្យនោះទេ គឺខាងមន្ត្រីនគរបាលបាននាំយកជនរងគ្រោះទាំងរបួសធ្ងន់ធ្ងរទៅខុមខ្លូននៅស្នងការនគរបាលខេត្តប៉ៃលិន គិតពីរយប់កើតហេតុរហូតដល់ទៅ០២យប់ទើបដោះលែងជនរងគ្រោះមកវិញ ហើយក៏ត្រូវសាច់ញ្ញាតិបញ្ជូនទៅសង្រ្គោះនៅខេត្តចាន់បុរី ប្រទេសថៃ ផងដែរ៕ 

ពាក់ព័ន្ធបញ្ហានេះលោកជា សីហា នាយការិយាល័យនគបាលចរាចរណ៍ផ្លូវគោកខេត្តប៉ៃលិន បានប្រាប់អ្នកយកព័ត៌មាន នៅម៉ោង18"55នាទី ល្ងាចទី១០ មិនា ២០១៨នេះថា  លោកគ្រាន់តែដឹងថាមានរថយន្តឆ្នៃមួយគ្រឿង បានបើកមកបុករថយន្តរបស់លោក និងរថយន្តប្អូនប្រុសរបស់លោកមួយគ្រឿងទៀតបណ្តាលឲ្យខូចខាតច្រើន ប៉ុន្តែមិនបណ្តាលឲ្យរងរបួសមនុស្សទេ ៕

លោកបន្តថានៅពេលលោកទៅដល់កន្លែងកើតហេតុជាមួយលោកអធិការក្រុង លោកពិតជាបានឃើញមនុស្សម្នាក់ដេកដួលម្នាក់មែន ប៉ុន្តែជនរងគ្រោះរងបួសដេកដួលអាចដោយសារអ្នកភូមិវៃទេដឹង?មិនមែនភាគីរថុន្តវៃទេ ៕

IMG-20180310-WA0090

ដោយឡែកលោកឩត្តមសេនីយ៍ត្រី ជា ច័ន្ទឌិន នៅពេលស្តាប់ឮខាង អ្នកយកព័ត៌មាន យើងខ្ញុំសាកសួរករណីខាងលើ ក៏បិទទូរស័ព្ទចេញឈប់និយាយតែម្តង ៕

បើទោះជាយ៉ាងណាក្តីករណីបាញ់បោះសេ៊រី បង្ករបួសស្នាមខាងលើ ធ្វើឲ្យមហាជនរិះគន់យ៉ាងខ្លាំងទៅមន្ត្រីនគរបាលថា បើទោះបីជនរងគ្រោះមានកំហុសដល់កំរិតណាក៏មិនគួរណាចាប់យកទៅឃុំឃាំងដូច្នេះដែរ គួរណាស់នាំគ្នាទៅកាន់មន្ទីពេទ្យដើម្បីសង្រ្គោះជីវិតសិន ប៉ុន្តែនេះឃុំឃាំងគ្នាក្នុងទ្រុងរហូតក្អួតឈាមចេញមក ទើបដោះលេង ធ្វើដូចប្រទេសគ្មានច្បាប់ទម្លាប់ ប៉ុណ្ណឹងហើយខាងនគរបាលនៃស្នងការខេត្តប៉ៃលិន ព្យាយាមលាក់បាំងព័ត៌មានទៀត ពិតជាបក្ខពួកនិយមមែន  ៕

បញ្ហារនេះធ្វើឲ្យប្រជាពលរដ្ឋភិតភ័យ និងហួសចិត្ត មហាជនរិះគន់បន្តថា លោកឩត្តមសេនីយ៍ត្រី ជា ច័ន្ទឌិន ជាថ្នាក់ដឹកនាំនៃស្ថាប័ននគរបាលជាតិម្នាក់ដែលគ្មានសមត្ថភាពគ្រប់គ្រងកូនចៅ ៕

(នេះជាការរិះគន់ពីប្រជាពលរដ្ឋខាងលើប៉ុណ្ណោះ)។

IMG-20180310-WA0086

Loading...

ទាន់ហេតុការណ៍

ពេញនិយម

Loading...

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1280 នាក់

ម្សិលមិញ 122 នាក់

សរុប 1130717 នាក់