ពិធីបញ្ចុះបឋមសិលាសាងសង់់សាលារៀន១ខ្នងមាន៦បន្ទប់ឃុំសំរោងខេត្តបន្ទាយមានជ័យ

FB_IMG_1520832394003

បន្ទាយមានជ័យ ៖ ថ្ងៃចន្ទ័ ១១រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនិងថ្ងៃទី ១២ ខែមីនា ឆ្នាំ២០១៨ ពិធី បញ្ចុះបឋមសិលាសាងសង់ សាលារៀន១ខ្នង មាន៦បន្ទប់ នៅក្នុងសាលាបឋមសិក្សាភូមិ សំរោង ឃុំសំរោង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន សមាជិកអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្ដាល និងជាប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយខេត្តបន្ទាយមានជ័យ​ ។ មានការចូលរួមពីមន្ត្រីរាជការព្រមទាំង មន្រ្តី ថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិនិងព្រះសង្ឃ តាជី យាយជី លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ប្រជាពលរដ្ឋ សរុបរួម ចំនួន ១៧០៣នាក់ ។

ក្នុងឱកាសនោះ​ ឯកឧត្តម នាយឧត្តមសេនីយ៍​ កែ​ គឹមយ៉ាន​ បានមានមតិសំណេះសំណាលនិងធ្វើការផ្ដាំផ្ញើសួរសុខទុក្ខ ពីសំណាក់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ពិសេសថ្នាក់ដឹកនាំ គណបក្សប្រជាជនកម្ពុជាដែល មាន សម្ដេចតេជោ ហ៊ុន សែនជាប្រធានគណបក្ស សម្ដេច ចក្រី ហេង សំរិន ប្រធានកិត្តិយស សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ អនុប្រធានគណបក្ស សម្ដេច ក្រឡាហោម ស ខេង អនុប្រធានគណបក្ស ។

FB_IMG_1520832384624

ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន បានថ្លែងបញ្ជាក់ថាការជួបប្រជុំគ្នាថ្ងៃនេះគឺកម្ពុជាយើងកំពុងមានសន្តិភាពនិងការអភិវឌ្ឍ ដោយបាននូវគុណបំណាច់ដ៏ថ្លៃថ្លានេះកើតចេញដោយការដឹកនាំដ៏ត្រឹមត្រូវពីប្រមុខរាជរដ្ឋាភិបាលដែលមានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៃយើង។**អំណោយមាន៖១ -សាលាឃុំ សំរោង ៥០មុឺនរៀល២-សាលាបឋមសិក្សាភូមិសំរោង ៥០មុឺនរៀល៣-នគរបាល ស្រុក ៥០មុឺនរៀល៤-កងរាជអាវុធហត្ត ស្រុក ៥០មុឺនរៀល៥-ប្រជាការពារ ៥០មុឺនរៀល៦-ពេទ្យ ១៨មុឺនរៀល៧ -លោកគ្រូ អ្នកគ្រូ ៤០នាក់ក្នុងម្នាក់ទទួលបាន ថវិកា ២មុឺនរៀលនិងសារ៉ុងម្នាក់១ ៨-សិស្សានុសិស្ស៤២៥នាក់ ក្នុងម្នាក់ទទួលបានបិច១ សៀវភៅ២ក្បាល ថវិកា៥០០០រៀល៩-តាជី យាយជី៥០នាក់ ក្នុងម្នាក់ទទួលបានសារ៉ុង១ ថវិកា៥០០០រៀល១០-ប្រជាពលរដ្ឋជាង១០០០នាក់ទទួលបានសារ៉ុងម្នាក់១១១-ជូនថវិកាមេភូមិចំនួន១០ភូមិក្នុង១ភូមិ៥០មុឺនរៀល។

FB_IMG_1520832352510_1 FB_IMG_1520832348224 FB_IMG_1520832407292

Loading...

ទាន់ហេតុការណ៍

ពេញនិយម

Loading...

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1301 នាក់

ម្សិលមិញ 122 នាក់

សរុប 1130738 នាក់