តម្រួត​​ថៃ ជម្រិត​ទារប្រាក់​ពី​ពលករ​ខុសច្បាប់​ម្នាក់800฿ ខណៈពេលគាត់​វិលត្រឡប់មកស្រុកកណើតវិញ

July 11, 2017 38
1-37-600x375

ថៃ៖ មាន​ករណីផ្ទះហើយ​រឿង​តម្រួត​ប្រចាំ​ផ្លូវ​ហៃ​វេរ​ថៃ បានធ្វើការ​ជម្រិត​ទារប្រាក់​ពី​ពលករ​ខុសច្បាប់ ដែល​ធ្វើដំណើរ​វិលត្រឡប់​ទៅ​ស្រុកកំណើត​របស់ខ្លួន​វិញ ដើម្បី​ទៅធ្វើ​ឯកសារ​ធ្វើ​ការងារ​អោយបាន​ត្រឹមត្រូវ​និង​ស្របច្បាប់​របស់​ថៃ កាលពី​ថ្ងៃ​ច័ន្ទ ទី១០ ខែកក្កដា ឆ្នាំ២០១៧ ហើយត្រូវ តម្រួត​​ថៃ ជម្រិត​ទារប្រាក់​ពី​ពលករ​ខុសច្បាប់​ម្នាក់800฿ ។

បើតាមប្រភពបានឲ្យដឹងថា ករណីនេះ​ផ្ទុះឡើង​បន្ទាប់ពី​មាន​ពលករ សញ្ជាតិ​ឡាវ​ម្នាក់ ឈ្មោះ​ណ​យ អាយុ៥៤ឆ្នាំ  ត្រូវ​តម្រួត​ផ្លូវ​ហៃ​វេរ​ថៃ​ជម្រិត​ទារប្រាក់​ពី​ពួកគាត់​ក្នុង​ម្នាក់800฿ ខណៈពេលដែល​ពួកគាត់ និង បងប្អូន​ឡាវ​មួយចំនួនទៀត​បានធ្វើ​ដំណើ​រ​វិលត្រឡប់​ទៅ​ប្រទេស​របស់ខ្លួន​វិញ បន្ទាប់ពី​រាជរដ្ឋាភិបាល​ថៃ បានប្រកាស​ពន្យារពេល​អោយ​ពលករ​ខុសច្បាប់ អាច​វិលត្រឡប់​ទៅ​ប្រទេស​របស់ខ្លួន​វិញ​បាន ដោយ​មិនមាន​ការចាប់ខ្លួន ពី​សំណាក់​តម្រួត​ឬ​ទាហាន​ថៃ​ឡើយ ដើម្បី​សម្រួល​ឲ្យ​ពលករ​ខុសច្បាប់​ចុះទៅ​ធ្វើលិខិត​ឯកសារ​នៅ​ប្រទេសរ​ដើម​របស់ខ្លួន​ឲ្យ​បាន​ត្រឹមត្រូវ។  

ប្រភពបានបន្តថា ខណៈពេល​គាត់​និង​បងប្អូន​មួយចំនួនទៀត​ធ្វើដំណើរ​ដោយ​រថយន្តក្រុង​ពី​ទីក្រុង​បាងកក ទៅ ជាយដែន​ថៃ-ឡាវ នៅពេលដែល​ពួកគាត់​ធ្វើដំណើរ​ទៅដល់​ទឹកដី ភូមិ​បាក់​សែង ឃុំ​ផា​ក់ឡាន ស្រុក​ណា​តាន ខេត្ត​ឧ​បុ​ន​រាច​ថា​នី សម្រាប់​តែមាន​កុងត្រូល​ត្រួតពិនិត្យ​មួយ​របស់ ទាហាន​និង​តម្រួត​ផ្លូវ​ហៃ​វេរ​ថៃ​ស្ថិតក្នុង ស្រុក​ខេមរា​ច បាន​ហៅ​ពួកគាត់​ទាំងអស់គ្នា​អោយ​ចុះ​ពីលើ​រថយន្ដក្រុង ដើម្បី​ធ្វើការ​ត្រួត​និត្យ លុះ​ពេល​តម្រួត​ត្រួតពិនិត្យ​ឯកសារ​ពួកគាត់​ហើយ តម្រួត​ហៃ​វេរ​បាន​នាំខ្លួន​ពួកគាត់​និង​ពលករ​ឡាវ​ដ៏ទៃទៀត​ទៅកាន់​ប៉ុស្តិ៍​ប៉ូលិស​ហៃ​វេរ ដើម្បី​ធ្វើ​ប្រវត្តិរូប ព្រមទាំង​ទារប្រាក់​ក្នុង​ម្នាក់​ចំនួន 800฿ និង​សរសេរ​បង្កាន់ដៃ​មួយច្បាប់​ដល់​ពួកគាត់ ធ្វើអោយ​គាត់​មានការ​ងឿងឆ្ងល់ ក៏​សួរ​តម្រួត​ហៃ​វេរ​ខាងលើ​ថា តើ​ហេតុអ្វី​បានជា​អស់លោក​ទារប្រាក់​ពី​ពួកយើង​បែបនេះ​ទៅវិញ ចុះ​ព័ត៌មាន​ដែល​លោកនាយក​រដ្ឋមន្ត្រី​ប្រយុទ្ធ​ចាន់​អូ​ចា ធ្លាប់​ប្រកាសថា​អំឡុងពេល180 ថ្ងៃនេះ បា​ហាមឃាត់​មិន​ឲ្យ​មន្ត្រីប៉ូលិស​គ្រប​ជាន់ថ្នាក់​ធ្វើការ​ចាប់ខ្លួន ឬ ជំរិត​ទារប្រាក់​ពលករ​ខុសច្បាប់​គ្រប់​ករណី​នោះ តើ​សេចក្តីប្រកាស​ព័ត៌មាន​របស់លោក​នាយ​ក​រដ្ឋមន្ត្រី​នេះ ហេតុអ្វី​គ្មាន​ប្រសិទ្ធភាព​ទៅវិញ  ទោះបីជា​គាត់​ខំ​ពន្យល់​ហេតុផល​យ៉ាងណា​ក៏ តម្រួត​ខាងលើ​នៅតែ​មិន​ព្រមស្ដាប់ ថែមទាំង​អោយ​គាត់​ហៅ​ទូរស័ព្ទ ទៅប្ដឹង​ថ្នាក់លើ​ថែមទៀត ពេលនោះ​គាត់​ក៏​យក​ទូរស័ព្ទ​ថត​សំឡេង​និង​ឃ្លី​ប​វីដេអូ​មួយចំនួន​ទុកជា​ភស្តុតាង ៕