វីវរ​..!! ពេលអូន​មានទុក្ខ​ ចុះ​អា​ប្រកាច់បង​ ទៅនៅឯណា​.. ??

June 03, 2017 1519

ឥណ្ឌូណេសុី៖ យោងតាម​កាសែត​បរទេសបាន​ចេញផ្សាយកន្លងមកថ្មីៗនេះ មាននិសិន្ន​(សិស្ស)វ័យក្មេង​​ម្នាក់​បាន​សម្រាលបានកូន​ប្រុស​​នៅ​ក្នុងសួនច្បារ​ក្បែរ​សាលា​វិទ្យាល័យ ​PGRI 1 Tangerang ប្រទេស​ ឥណ្ឌូណេស៊ី​ ហេតុការណ៍​នេះបានធ្វើ​អោយផ្ទុះ​ឡើង​ សារព័ត៌មាន​ចេញ​ផ្សាយ​ជា​បន្តបន្ទាប់​។

នៅ​ក្នុង​ហេតុការណ៍​នេះ​ដំបូងឡើយ​ត្រូវ​ក្មេង​ស្រី​ជាសិស្ស​ម្នាក់​នេះ​ស្រែក​អោយ​គេជួយ​ បានឮ​ដំណឹង​ដល់លោកគ្រូអ្នកគ្រូ​បង្រៀន​មក​មើល​ស្រាប់តែ​ឃើញ​ទារក​ម្នាក់​ធ្លាក់​ដល់ដីលើស្មៅ​ដោយមាន​ជាប់​ទងផ្ចិត​និង​ឈាម​ជាច្រើន​ ខណៈ​ក្មេងស្រីរូបនេះកំពុងតែ ស្រែកយំ​មិនដឹង​ថា​ ធ្វើបែបណា​នោះទេ​។

លោកគ្រូ​អ្នកគ្រូ​បាន​បណ្ដេញ​សិស្ស​ៗ​ទាំងអស់​ដែលមក​ចោមរោម​មើល​អោយចេញ​បន្ទាប់មក​ហៅ​គ្នា​ជា​គ្រូ​ៗ ដើម្បី​រកអ្នកចេះ​វិជ្ជា​ឆ្មប​​ខ្លះ​ៗ​ដើម្បី​ជួយ​សង្គ្រោះ​តែ​មិនមាន​គ្រូបង្រៀន​ណា​ហ៊ាន​នោះទេ​ ដោយ​ទូរស័ព្ទ​ហៅ​រថយន្ត​សង្គ្រោះ​ អមជា​មួយ​និង​អ្នក​គ្រូពេទ្យ​ឆ្មប​មកជាមួយ​ដើម្បី​និង​រៀបចំ​សម្រួល​រួច​យក​គាត់​មន្ទីរពេទ្យ​តែ​ម្ដង​។

ក្មេង​ស្រី​រូប​នេះបាន​និយាយថា​ ខ្លួន​ត្រូវ​បានគេចាប់​រំលោភ​ ខ្លួន​ក៏ដឹងថា​ មាន​ផ្ទៃពោះ​ដែរ​តែ​មិនហ៊ាន​និយាយ​ទេ​ខ្លាច​ខ្មាសគេ​ក្នុង​សាលារៀន​ សូម្បីតែ​ឪពុក​ក៏​មិនដឹងដែរ​ នាង​មិនមាន​ម្ដាយទេ​ រស់នៅ​ជា​មួយ​ឪពុក​គាត់​ទៅ​ធ្វើការ​បាត់​ៗពី​ផ្ទះ​មិនដឹងទេ​។ នាងនិយាយទៀត​ថា ខ្លួន​បាន​ទៅ​មន្ទីរពេទ្យ​ដាក់​ថ្នាំម្ដងរួចហើយ​តែ​មិនដឹង​យ៉ាង​មិច​ទើប​ទារក​នេះ​នៅតែ​មាន​ជីវិត​រស់​។

IMG_20170603_144214

ហេតុនេះ​ចំពោះ​ប្រជាជន​អ្នក​ស្រុកនិយម​លេង​អីុនធឺណេត​ មានតែ​ពាក្យ​ហួសចិត្ត​និង​សើច​ចំអក​ប៉ុណ្ណោះ​។ បញ្ជាក់​ថា​ ទារក​នោះ​នៅ​មាន​ជីវិត​នៅឡើយ​ តែ​ម្ដាយ​នេះ​ហាក់​ធ្លាក់​កម្លាំង​ខ្លាំង​ណាស់​កំពុង​នាំទៅ​មន្ទីរពេទ្យ​៕

timthumb
siswi-sma-di-tangerang-melahirkan
IMG_20170603_135242

 

Loading...