(សុខភាព)៖ ពស់ហនុមាន ឬ ពស់ខៀវកន្ទុយក្រហម សូមប្រុងប្រយ័ត្នចំពោះសត្វពស់ប្រភេទនេះ!
រដូវវស្សាឬរដូវភ្លៀងធ្លាក់មកដល់ហើយ នៅតាមទីស្រុកស្រែជនបទមានរុក្ខជាតិនិងដើមឈើផ្សេងៗដុះខៀវស្រងាត់គ្រប់ទិសទីកន្លែង ។
សូមប្រុងប្រយ័ត្នចំពោះសត្វពស់ប្រភេទនេះ ព្រោះវាសាហាវនិងគ្រោះថ្នាក់ខ្លាំងណាស់អាចបណ្តាលអោយយើងគ្រោះថ្នាក់បានគ្រប់ពេលវេលា បើសិនជាយើងប៉ះវាហើយត្រូវវាចឹក ។ វាមានពឹសរបស់វាសាហាវមិនធម្មតានោះទេ ចឹងត្រង់ណា រលួយត្រង់ហ្នឹង បើការព្យាបាលនិងទប់ស្កាត់មិនទាន់ពេលវេលា ។

សត្វពស់ប្រភេទនេះភាគច្រើនគឺវារស់នៅតាមរុក្ខជាតិបៃតងឬរុក្ខជាតិពណ៌ខៀវ(បៃតង) វាលាក់ខ្លួនតាមស្លឹកឬតាមមែកឈើដែលវារស់នៅ៕




