ចង់ដឹង​ថា​"ការរស់នៅ​របស់វា​យ៉ាង​មិច​?" បានជា​មនុស្ស​សម្លាប់​វាដល់​ទៅ​ជាង​ ១៥០លាន ក្បាលក្នុងមួយឆ្នាំ??

June 01, 2017 620

-កន្លងមក​មាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជាច្រើន​បាន​ធ្វើការ​ផ្សាយ​ជាហូរហែ​ចំពោះ​ប្រភេទត្រី​(សេះ)សមុទ្រ​នេះ​ តែក៏មាន​បងប្អូន​ខ្លះ​គាត់មិនបានស្គាល់​គ្រប់ៗគ្នា​នោះ​ទេ។
ថ្ងៃ​នេះព័ត៌មាន​យើង​សូម​ធ្វើការ​រៀបរប​ពី​ជីវិត​នៃការ​រស់នៅ​របស់​ត្រី​សេះនេះ​បន្តិច​!។

ជីវិត​ក្នុង​ការរស់នៅ​បាតសមុទ្រ​របស់ត្រីសេះ​ គឺ​ពួកវា​មិនមាន​សត្រូវ​ច្រើន​ដូចសត្វ​ផ្សេងៗ​នោះទេ​ អាហារ​បរិភោគ​របស់​ វាមាន សារាយ​និង​កម្ទេចកំទី​ ស្លឹកខ្លុយ​, របៀបដែល​វាយ​រកចំណី​ វាចង​កន្ទុយ​របស់វា​ភ្ជាប់​ទៅនិង​មែក​(ឈើទឹក)​និង​របស់​អ្វីផ្សេងៗទៀតដែលមានលំនឹង​ នៅជិត​ខ្លួន​របស់វា​។

បើយើង​និយាយ​អំពីវា​ក្នុងការ​ដើរហើរ​នោះ​ពិតជា​ចម្លែក​បន្តិច​ ខណៈ​វា​ហែល​ទឹក​និង​ដើរហើរ​ជា​លក្ខណៈ​(ឈរ)​ ឯការ​បម្លាស់ទី​របស់​វា​ គឺយឺតនិយាយលែងចេញហ្មង..ត្រឹមតែ​២ម៉ែត្រ ក្នុងរយៈ​ពេល​មួយ​ម៉ោង​។ ខ្លួន​របស់វា​គឺ​រឹង​និង​មាន​បន្លា​ពីក្បាល​ដល់​កន្ទុយ​ ក្រពះ​របស់វា​ ដូចថង់​កៅស៊ូ​ សម្រាប់​ដាក់ពងនិងកូន​។

2017-06-01_16.18.05

អត្ថប្រយោជន៍​របស់​វា​ត្រូវ​គេជឿរថា​ រាងកាយ​គឺជា​ថ្នាំ​ បំបាត់​ឈឺចាប់​ចង្កេះ​និង​ឆ្អឹង​ឆ្អែង​ (តែ​មិន​ច្បាស់លាស់​) ក្នុងមួយឆ្នាំៗមនុស្សសម្លាប់វា រហូត​ដល់ទៅ​ជាង​ ១៥០លាន ក្បាល​ ដោយសារ​ វាជា​សត្វ​ល្ងង់​មួយ​ ទម្លាប់​អាក្រក់​យក​កន្ទុយ​ចង​ភ្ជាប់​ជា​មួយ​ ខ្សែ​មង​ សាច់អួន​ជាដើម​។ វាមាន​តម្លៃ​ថ្លៃ​គួរសម​មួយ​គីឡូ​ពី​ ៥០-៦០ ដុល្លារ​ឯណោះ​៕

IMG-20170601-WA0019
2017-06-01_16.21.35
IMG-20170601-WA0017
IMG-20170601-WA0018
IMG-20170601-WA0016

 

Loading...