ចម្លែក​ !!! ជួយខ្ញុំផង​..ខ្ញុំបាត់​កូន​ស្រី​២នាក់, ខ្ញុំមិនបាត់ខ្លួនទៅណាទេ​ នៅតែ​ផ្ទះជិត​២០ឆ្នាំហើយ...

May 30, 2017 756

ឡាវ៖ ផ្អើល​ដោយសារ​មាន​រឿង​ចម្លែកកើតឡើង​ ខណៈ​ស្ត្រី​ម្នាក់​បាន​អះអាង​ខ្លួនឯង​ថា​ បាន​បាត់កូនស្រីរបស់ខ្លួនដល់ទៅ​០២នាក់ ក្នុងពេល​តែ​មួយ​ គាត់​រស់នៅ​ភាគខាងជើង​របស់ប្រទេសឡាវ​ អ្វីដែលនឹកស្មានមិនដល់​នោះគាត់​បានដើរស្វែងរកទាំងយប់ទាំងថ្ងៃ គួរឲ្យ​អាណិត​។

គាត់បាន​សួរគេឯង​ពី​តំបន់មួយទៅ​តំបន់មួយ​ ដោយសារ​ឃើញ​បែបនេះ​ទើបមានការ​អាណិតអាសូរ​ពី​មហាជន​ ប្រជាជន​ក្នុង​តំបន់​ ក៏​ជួយគាត់​ក្នុង​ការ​ Post តាមបណ្ដាញ​សង្គម​ facebook គ្រប់ៗគ្នា​ ស្រាប់តែ​បាន​ទទួល​ដំណឹង​ដូចក្ដី​ប្រាថ្នា​មែន​..។

តែ​ក្នុងការ​ឆ្លើយតប​របស់​គណនី​ ហ្វេសប៊ុកមួយ​ ដែល​អះអាង​ថា​ ជារូប​ក្នុង​ការ​បង្ហាញ​នោះ​ បាន​លើកឡើង​ថា​ ត្រូវ​ហើយ​ពិតជា​រូប​របស់ខ្ញុំ​និង​ប្អូនស្រី​មែន​(តែ​ម្ដាយ​ខ្ញុំ​បាន​ស្លាប់​តាំងពី​ខ្ញុំ​នៅតូចៗ​មក​ម៉េ្លះ​ ហើយ​ខ្ញុំមិនបានបាត់ខ្លួនទៅណាទេ​សព្វថ្ងៃ​ខ្ញុំរស់នៅ​ ផ្ទះ​របស់ខ្ញុំ​ មិនមែន​បាត់ខ្លួន​ដូច​ការ​លើកឡើង​នោះទេ​)

2017-05-30_08.58.57

រឿង​នេះ​កើតឡើង​កាលពី​ថ្ងៃទី​២៨ ឧសភា​ ២០១៧ នៅប្រទេសឡាវ។ រឿង​បន្ទាប់ទៀត​មិនទាន់​ដឹងយ៉ាងណានោះទេ​។ សូម​ពិចារណា​ទាំងអស់គ្នាថាតើ​អាច​ជា​រឿង​ស្ត្រី​ជាម្ដាយ​
នោះ​«បោកប្រាស់»គេទេ? ឬ​ខាងកូន​ដឹងហើយមិន​ទទួល​ស្គាល់​ម្ដាយ​? ​ឬកូនមិនស្គាល់ម្ដាយ​ពិតមែន​ដោយ​ពីមុនគាត់នៅតូចៗ​?? ពិតជា​គួរឲ្យ​ឆ្ងល់​ណាស់​?៕

2017-05-27_231411
IMG_20170530_085520

 

IMG_20170530_085543
IMG_20170530_085520
IMG_20170530_085458

 

Loading...