ឡូយទេ​?? បញ្ជា​កូន​ចៅ​ចេញ​បេសកកម្ម​ ចំណែក​មេ​នាំប្រពន្ធ​កូន​ចៅ​ទៅ​ដេក​រួមស្នេហ៍ ក្នុង​សណ្ឋាគារ​.តែ​សំណាង​អាក្រក់​...

May 20, 2017 5472

ប្រទេសចិន៖ មន្ត្រី​ប៉ូលិសម្នាក់​ចេញ​បេសកកម្ម​បង្ក្រាប​គ្រឿង​ញៀន​ក្នុង​សណ្ឋាគារ​(ប៉ុប)ប្រទេសចិន​ ប្រទះឃើញ​រថយន្ត​របស់​ប្រពន្ធ​ចតនៅ​មុខ​សណ្ឋាគារ​ ដែលខ្លួនបានចូល រក​បទល្មើស​តាម​អ្វីដែល​មាន​អ្នក​រាយការណ៍​ថា​ មាន​អ្នក​ប្រើប្រាស់​គ្រឿងញៀន​នោះ​។

តែក្នុង​ការ​ឆែកឆេរ​នេះ​ប៉ូលិស​ឈ្មោះ​ ឌី​ បាន​ឆែក​ចំ​បន្ទប់​ប្រពន្ធ​របស់ខ្លួន​ដែល​កំពុងដេក​រួមមេត្រី​ជា​មួយ​និង​មេបញ្ជាការ​របស់​ខ្លួន​ក្នុង​បន្ទប់នោះ​ ធ្វើឲ្យ​គាត់​ហួសចិត្ត​យ៉ាង​ខ្លាំង​រក​និយាយអ្វី​មិនចេញ​។ មេបញ្ជាការរូបនេះគេស្គាល់ថា ជំនួយការស្នងការប៉ូលីស Lampung របស់ហ្វាអាទិស ប្រទេសចិន​។

យោងតាម​ការ​សាកសួរ​របស់​ប៉ូលិស​ទៅ​និង​អ្នក​គ្រប់គ្រង​សណ្ឋាគារ​នេះ​ បាននិយាយថា​ គាត់បានឃើញ​ បុរស​នេះ​នាំ​នាង​មក​បន្ទប់​សណ្ឋាគារ​នេះ​ជាង​មួយ​ខែមកហើយ​ មកនៅពេលយប់​ ហើយ​បុរស​នោះ​បាន​កក់​បន្ទប់​សណ្ឋាគារ​នេះ​ចំនួន​៣ខែមុន។

ពលបាល​ជា​ប្ដី​បាននិយាយថា​ ខ្លួន​រយៈ​ពេល​ជាង​មួយ​ខែ​នេះ​បាន​ទទួល​បទបញ្ជា​រហូត​ពីមេ​បញ្ជា​ការរូបនេះ​ ពេល​យប់មិនសូវបាន​នៅផ្ទះ​ទេ​ ហើយ​មាន​អ្នក​ជិតខាង​ប្រាប់ថា​ ប្រពន្ធ​របស់​ខ្លួន​ពេលយប់​មិនដែល​ឃើញ​នៅផ្ទះ​​ តែ​ខ្លួន​មិន​ចាប់អារម្មណ៍​ ដោយ​នាង​ថា​ នាងមិនហ៊ាន​នៅផ្ទះ​ម្នាក់ឯង​ នាង​ទៅ​ផ្ទះ​ម្ដាយ​។

យោងតាម​កាសែត​ក្នុងស្រុក​ប្រទេសចិន​ថា​ រឿង​រ៉ាវ​មេបញ្ជាការ​យក​ប្រពន្ធ​កូនចៅ​នេះ​ ខាង​កាសែត​ Harianekspres.com មិនអាច​ធ្វើការ​ទំនាក់ទំនង​សុំ​ការ​បំភ្លឺ​ណាមួយ​បាន​ទេ​ចំពោះលោក​មេបញ្ជាការ​រូបនេះ​ ទូរស័ព្ទ​ ទំនាក់ទំនង​មិនបាន​៕

2017-05-20_09.41.45

 

Loading...