តាំងខ្លួន​ជា​«ទេវតា» តែ​ជា​ទេ​វតា​ រក​គុក​ឃើញ​បន្ទាប់ពី​កុមារ​រងគ្រោះ​ ខ្ទេចជើងទាំងពីរ​

May 12, 2017 2358

ប្រទេសឥណ្ឌា៖ អ្នកលេង​ហ្វេសប៊ុក​ជាច្រើន​ប្រាកដ​ជា​ធ្លាប់បានឃើញ​រូបភាព​នេះ​ ខណៈ​ពេលនេះ​ មាន​ព័ត៌មាន​ទាក់ទិន​និង​រូបភាព​នេះ​!! ទោះរឿង​កន្លង​យូរ​បន្តិចហើយ​ក៏ដោយ​៖

បុរសម្នាក់ដែលបានតាំងខ្លួនឯងជាហិណ្ឌូ«ពិសិដ្ឋ»គឺត្រូវបាន
ចាប់ខ្លួន ដោយចោទប្រកាន់ពីបទធ្វើទារុណកម្មលើកុមារយ៉ាងព្រៃផ្សៃបំផុតនៅក្នុងប្រទេសឥណ្ឌា។

បុរសនេះ​ឈ្មោះ​ Jamun Yadav អាយុ ៥០ ឆ្នាំដែលអះអាងថា ខ្លួនឯងជា"ទេវតា"មួយអង្គ។

មានការអះអាងរបស់ប្រជាជនឥណ្ឌាថា បុរស​ម្នាក់នេះ​ត្រូវ​បាន​ពួកគេ​ចាត់ទុកថា​ ជា​ទេវតា​ស័ក្ដិសិទ្ធិ​ ដើម្បី​ការ​ព្យាបាល​ជំងឺ​។ តែ​ទង្វើនេះជា​ការ​បោកប្រាស់​មួយ​ បន្ទាប់ពី​ការព្យាបាល, ដោយបោះជំហានជាន់លើកុមារកំពុងឈឺ ជា​ទង្វើ​បែប​ព្រៃផ្សៃ​មួយ​។ ហេតុការណ៍​នេះ​កើត​នៅ​ក្នុងទីក្រុង Katihar ប្រទេសឥណ្ឌា។

បន្ទាប់ពី​ចាប់ខ្លួន​ នៅស្ថានីយ៍ប៉ូលីស លោក​ Jamun បានពន្យល់ថា នេះជាអំណាចរបស់លោក,លោកធ្វើវាដោយការផ្ទេរថាមពលទេវតាទៅឲ្យកុមារនោះ។ តែ​ភាព​ជាក់ស្ដែង​កុមារ​នោះ​បាន​រងរបួស​ធ្ងន់​បាក់ជើង​ទាំង​សង្ខារ​ ត្រូវ​បាន​ឪពុក​ម្ដាយ​យកទៅ​ព្យាបាល​នៅមន្ទីរពេទ្យ​។

លោក Jamun បានបន្ថែមថា: លោកមិនត្រូវការមេធាវីនៅក្នុងតុលាការនោះទេ លោក​មិន​ជឿ​លើ​មេធាវី​ទាំងអស់នោះ​ទេ​ លោក​ជឿតែ​ចំពោះព្រះជាម្ចាស់​។

IMG_20170512_112606

អ្នកនាំពាក្យប៉ូលីសម្នាក់បាននិយាយថា ឪពុកម្តាយមិនបានដឹងពីសេចក្តីលម្អិតនៃការព្យាបាលរបស់គ្រូនេះទេគ្រប់យ៉ាង
គាត់បាន​ជឿទៅលើ​គ្រូ​បោកប្រាស់​នេះ​ តែ​លទ្ធផល​ទទួល​បាន​កូន​ស្ទើរតែ​ក្លាយ​ទៅជា​សាកសព​ទៅហើយ​៕

IMG_20170512_112736

 

 

Loading...