កូន​សេដ្ឋី​តៃវ៉ាន់ ជាប់គុក ៧៩ ឆ្នាំ ៧ ខែ ពីបទ​រំលោភ រួច​ថត​វីដេអូ​អាសអាភាស

May 10, 2017 894

តៃវ៉ាន់៖ កូនប្រុស​មហាសេដ្ឋី​នៅ​តៃវ៉ាន់​ម្នាក់ លោក Justin Lee ត្រូវបាន​ផ្តន្ទា  ទោស​អោយ​ជាប់ពន្ធនាគារ​ដល់​ទៅ ៧៩ ឆ្នាំ ៧ ខែ ពាក់ព័ន្ធ​នឹង​ករណី​រំលោភ​តារា​ស្រី​តៃវ៉ាន់​ជាច្រើនរូប រួច​ថត​វីដេអូ​អាសអាភាស ។ នេះ​តាម​ការដកស្រង់​ពី គេហទំព័រ​សារព័ត៌មាន​ក្នុងស្រុក Shin Min Daily News ។​

​តាមរយៈ​ភស្តុតាង​បានបញ្ជាក់​អោយឃើញថា គាត់​ពិតជា​បាន​ចាប់រំលោភ​តារា​ស្រី តៃវ៉ាន់​មួយចំនួន ថែមទាំង​ធ្វើ​ការថត​វីដេអូ​ថែមទៀត​ផង ។ ប្រភព​បញ្ជាក់​អោយដឹងថា រាល់​តារា​ស្រី​ទាំងអស់នោះ ភាគច្រើន​ស្ថិត នៅក្នុង​ស្ថានភាព​ស្រវឹង​ខ្លាំង ក៏ដូចជា សន្លប់​បាត់បង់​ស្មារតី ស្របពេល​ដែល​លោក Lee  បាន​នាំខ្លួន​ពួក គេ​ត្រលប់មក​ផ្ទះ បន្ទាប់ពី​ចាកចេញ​ពី បណ្តា​ក្លឹប​កំសាន្ត​រាត្រី បន្ទាប់មក គាត់​ក៏បាន ចាប់ ផ្តើមធ្វើ​ទារុណ កម្ម​ផ្លូវភេទ ដោយ​ចាប់ផ្តើម​រំលោភ​ពួកគេ រួច​ថត​ជា​ខ្សែ​អា​ថ៍ ដោយ​ពុំមាន​យល់ព្រម​ពីសា​ម៉ី​ខ្លួន​នោះទេ។

2017-05-10_12.17.37

​ពាក់ព័ន្ធ​នឹង​ករណី​ខាងលើនេះ លោក Lee ត្រូវបាន​តុលាការ​កំពូល តៃវ៉ាន់ ធ្វើការ​ផ្តន្ទាទោស ជា​ផ្លូវការ អម​ជាមួយនឹង ប្រាក់​សង​ជម្ងឺ​ចិត្ត ទៅលើ​ជនរងគ្រោះ ប្រមាណ​ជាង ២៧,៤៥ លាន​ដុល្លារ​តៃវ៉ាន់ 27.45 million   Taiwan  dollars (S$1.15 million)៕

 

Loading...