តើ​ទាហានកម្ពុជា០៣នាក់ទៀតដែលបាត់ខ្លួននោះ ពលី​ហើយ​មែនទេ​??

May 10, 2017 527

ភ្នំពេញ៖ ទាហានមួកខៀវកម្ពុជា៣នាក់ដែលបាត់ខ្លួននៅប្រទេសអាហ្វ្រិកកណ្តាលនោះបានពលីហេីយ បណ្តាញផ្សព្វផ្សាយនានាអោយដឹងថា ទាហានមួកខៀវកម្ពុជា៣រូប ដែលបាត់ខ្លួនក្រោយហេតុការណ៍បាញ់ប្រហារ ដោយក្រុមឧទ្ទាម នៅប្រទេសអាហ្រ្វិកកណ្តាល កាលលពីយប់ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៧នោះ ពេលនេះបានពលីហើយ។

2017-05-10_08.20.15

សាកសពយុទ្ធជនទាំង៣នាក់ត្រូវបានរកឃើញនៅប្រមាណ២គីឡូម៉ែត្រពីកន្លែងកើតហេតុតែម្តង។ ដូច្នេះទាហានមួកខៀវកម្ពុជាបានពលីសរុបទាំងអស់ចំនួន៤នាក់។ តាមសេចក្តីប្រកាសរបស់ក្រសួងការពារជាតិ អោយដឹងថា ទាហានមួកខៀវកម្ពុជា ៣រូប ដែលបានបាត់ខ្លួន ហើយទើបនឹងដឹងថាទទួលមរណភាព នេះរួមមាន លោកអនុសេនីយ៍ត្រី ស៊ាន នរិន្ទ (ព្រិន្ទបាលទោ) ជំនួយការត្រួតពិនិត្យគុណភាព, លោកពលបាលឯក មុំ តុលា (ព្រិន្ទបាលទោ) ជំនួយការបើកបរអ៊ិស្ការវ៉ាទ័រ និង លោកអនុសេនីយ៍ត្រី ម៉ៅ អេង (អនុសេនីយ៍ឯក) បុគ្គលិកពេទ្យ៕

FB_IMG_1494377524554
FB_IMG_1494378179652
FB_IMG_1494378188646
FB_IMG_1494377521677