អូយ​..សាហាវ​មិនដូចខ្មែរ​ គ្រាន់តែ​សង្ស័យ​បាញ់​កម្មករធ្លាយពោះ​០២នាក់ខ្ទេចទូកមួយគ្រឿង

May 01, 2017 442

ប្រទេសភូមា៖ ក្រុម​ប៉ូលិស​ជើងទឹក​របស់ថៃ​បានបាញ់​កម្មករទូកនេសាទភូមា០២នាក់ធ្លាយក្រពះ តែ​សំណាងល្អ​ត្រូវបាន​សង្គ្រោះ​ទាន់ពេល​វេលា​មិនមាន​គ្រោះថ្នាក់​ដល់​ជីវិត​នោះទេ​។ ហេតុការណ៍​នេះបាន​កើតឡើង​នៅ​ព្រំដែន​ទឹក​ថៃ​និងភូមា​ កាលពី​សប្តាហ៍កន្លងទៅថ្មីៗនេះ។

ប៉ូលិសថៃ​បាន​ឲ្យ​កាសែត​ក្នុង​ស្រុកដឹងថា ការបាញ់​នេះ​ដោយ​អះអាងថា​ ទូកនេសាទ​ភូមា​នេះបាន​រំលោភ​លើ​ទឹក​របស់ខ្លួន ខណៈ​ដែល​មាន​កិច្ចព្រមព្រៀងថា មិនប៉ះពាល់​គ្នា​រវាង​ដែនទឹកនោះ​ទេ។

កម្មករ​ទូក​នេសាទ​របស់​ភូមា​ពេល​ដែល​រងគ្រោះ​​ត្រូវ​ជួយ​សង្គ្រោះ​ដោយ​ទូកនេសាទ​ដូចគ្នា​ ទើបបាន​រួច​ផុត​ពី​ជីវិត​។

2017-05-01_07.23.44

អង្គការ​របស់​ប្រទេស​ភូមា​បាន​អោយ​អ្នក​ដែលបាញ់​ជនជាតិ​របស់​ខ្លួន​ ចេញ​សង​នៅអ្វី​ដែល​ថៃ​បាន​ធ្វើមកលើពួកគេ​។
ដោយ​តុលាការ​បាន​ទារ​សំណង​ជាង​មួយរយពាន់បាតនិងទូកដែលខូចខាតផងដែល។ ដោយ​តុលាការ​សំអាង​ថា​ទូកនេសាទ​របស់ខ្លួនមិនបាន​រំលោភ​ដែនទឹក​របស់ថៃ​នោះទេ៕

1 (4)
2 (4)