ពិតជារន្ធត់ណាស់៖ ឆ្លងឆ្នាំមិនទាន់ផុត ជួបគ្រោះថ្នាក់ក្រឡាប់រថយន្ត 

January 01, 2019 2640

យោងតាមគណនីហ្វេសប៊ុកឈ្មោះ Vanny Seven ឲ្យឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់ឡានមួយដែលកើតនៅវេលាម៉ោង ៩៖២២នាទីយប់ត្រូវនឹងថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០១៨ ដែលកន្លែងកើតហេតុនៅនៅភូមិស្រយង់ ឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ ទីតាំងកើតហេតុនៅក្បែមណ្ឌលសុខភាពកោះកេរ្តិ៍។

គណនីខាងលើបន្តទៀតថា គ្រោះថ្នាក់់ពិតជាមេីលមិនឃេីញមែន​ ត្រឹមតែមួយម៉ោង??fanny ពិតជារន្ធត់មែន ទើបតែផុសរូបបានមួយម៉ោងសោះ ឥឡូវក្រឡាប់ឡានពេលធ្វើដំណើរឆ្លងឆ្នាំយ៉ាងតក់ស្លុតបែបនេះ។

រថយន្តដែលក្រឡាប់ម៉ាក Prius ដែលមានស្លាកលេខ សៀមរាប 2C-6300 ពណ៌ទឹកសមុទ្រ ឡានស្ទើរខូចទាំងស្រុងទាំងមុខ និងក្រោយ ឯកញ្ចក់បែកខ្ទេចទាំងអស់ ចំណែកមនុស្សគ្រាន់តែរងបួស មិនបានបណ្ដាលឲ្យបាត់បង់ជីវិតឡើយ៕

Loading...