លាប្រពន្ធកូន​ពីកំពង់ធំ អកុសលស្លាប់នៅ​កំពង់សោម​.. 

December 27, 2018 316

ខេត្តព្រះសីហនុ៖ លោកសេង ណុងប្រធានមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុថ្លែងថា បុរសម្នាក់ដែលរងគ្រោះថ្នាក់ចរាចរណ៍គ្មានសាច់ញាតិ ហើយត្រូវបានឡានពេទ្យឯកជនដឹកមកកាន់មន្ទីរពេទ្យខេត្តកាលពីម៉ោងជាង១១យប់ថ្ងៃ២៦ធ្នូ២០១៨នោះ ក្រោយការប្រកាសផ្សព្វផ្សាយដំណឹងស្វែងរកសាច់ញាតិ នៅម៉ោង៦ល្ងាចថ្ងៃ២៧ធ្នូ២០១៨នេះ មានបងប្អូនសាច់ញាតិរបស់បុរសរងគ្រោះរូបនេះមកដល់មន្ទីរពេទ្យបង្អែកខេត្តហើយ។ 

បច្ចុប្បន្នគ្រួសារសាច់ញាតិបុរសរូបនេះ រស់នៅខេត្តកំពង់ធំហើយតាមការសាកសួរសាវតា អោយដឹងថាជនរងគ្រោះមានឈ្មោះ ស៊ុន សូវៀត អាយុ៣២ឆ្នាំ មកធ្វើជាកម្មករសំណង់នៅខេត្តព្រះសីហនុ៕

Loading...