គួរតែប្រុងប្រយ័ត្ន ចំពោះការមិនគោតពច្បាប់

December 26, 2018 329

ស្វាយរៀង៖ ម៉ូតូ២គ្រឿងបុកគ្នា បណ្តាល​ឲ្យ​របួសធ្ងន់ ស្រាល ៣នាក់ កាលពី​ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨ នៅលើ​ផ្លូវជាតិ​លេខ០១ត្រង់ចំណុច​គីឡូម៉ែត្រ លេខ១៥៨ និង១៥៩ ស្ថិត​ក្នុងភូមិ​ត្រពាំង​ផ្លុ​ង សង្កាត់​បាទី ក្រុង​បាវិត ខេត្តស្វាយរៀង ។


ម៉ូតូ​ដែល​បង្កហេតុ​បត់​ឆ្វេង​ខ្វះ​ការ​ប្រុង​ប្រ​យ​ត្ន័ មាន​ម្ចាស់​ឈ្មោះ ឃឹម សុខា ភេទ​ប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កម្មរ​រោងចក្រ​រស់នៅ​ភូមិ​ត្រពាំង​ង​រុន ឃុំ​ច្រេស ស្រុក​ចន្ទ្រា ខេត្តស្វាយរៀង និង​អ្នករួមដំណើរ​ម្នាក់ ត្រូវជា​ប្រពន្ធ​មាន ឈ្មោះ យ៉ាន់ មករា អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កម្មការិនី​រោងចក្រ ខណៈ​ជិះ​ម៉ូតូ​ម៉ាក​ហុងដាC125 ស៊េរី ២០១៨ ពណ៌ ខ្មៅ​ពាក់​ស្លាក​លេខ​ស្វាយរៀង​1L-6773ខូចខាត​យ៉ាងដំណំ ។

ចំណែក​ភាគី​រងគ្រោះ​មានឈ្មោះ កែវ ធន់​ទិ​ត​ភេទ​ប្រុស អាយុ ២៣ឆ្នាំ​ជនជាតិខ្មែរ មុខរបរ​ធ្វើស្រែ​មាន​ទីលំនៅ​ភូមិ​ត្រពាំង​បុណ្យ ឃុំ​ព្រគ​គីរ ស្រុក​ចន្ទ្រា ខេត្តស្វាយរៀង ។

មុន​កើតហេតុ​មាន​ប្ដី​ប្រពន្ធ២នាក់​បាន​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ហុងដាC125 ស៊េរី ២០១៨ ពណ៌ ខ្មៅ​ដោយ​ធ្វើដំណើរ​ផ្លូវជាតិ​លេខ០១ពី​កើតមក​លិច​ខ​ណះ​នោះ ក៏បាន​បត់​ឆ្វេង​ខ្វះ​ប្រុង​ប្រ​យ​ត្ន័​ស្រាប់​តែមាន​ម៉ូតូ​មួយគ្រឿង​ទៀត ម៉ាក​ហុងដា C125 (ស៊េរី២០១១) ពណ៌​ខ្មៅ ស្លាក​លេខ ភ្នំពេញ 1AY-1756 បើកប​ដោយ​បុរស​ម្នាក់​ក្នុងទិសដៅ​ពី​លិច​មក​កើត​បញ្ច្រាស​គ្នា​ចាប់​ហ្វ្រាំង​មិនទាន់ ក៏​បុក​គ្នា​យ៉ាង​ពេញទំហឹង​ដួលរ​ណូ​ក​រណែល​ពេញ​ផ្លូវ​បង្ក​ការភ្ញាក់ផ្អើល​ដល់​អ្នកភូមិ និង​រាយការណ៍​មក​សមត្ថកិច្ច​មូលដ្ឋាន​ដឹក​ភាគី​ទាំងសងខាង មក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ផាសុខភាព២បាវិត ។  សមត្ថកិច្ច​នគរបាល​បាន​វាស់វែង និង​អូស​វត្ថុតាង​ម៉ូតូ​ទាំង២គ្រឿង ម៉ូតូ​មក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​បាវិត​ដើម្បី​បំពេញ​សំណុំរឿង​តាមច្បាប់ ៕

Loading...