ខឹងប្ដី​ផឹកស៊ី​បាត់​មួយ​យប់​ ប្រពន្ធ​នៅ​ផ្ទះ​សម្លាប់​កូន​ប្រុសៗ​ ពីរនាក់​ ទុកជាការ​ព្រមាន​..ចប់​ប៉ារោយ​..ប្រឹង​ទៅ​លោកប្ដី​ៗ 

December 25, 2018 773

វៀតណាម៖ ស្ត្រីជាម្ដាយម្នាក់ប្រើខ្នើយដើម្បីសង្កត់លើមុខរបស់កូនប្រុសចំនួន ពីរនាក់ រហូតទាល់តែជនរងគ្រោះលែងដកដង្ហើម។ យោងតាមព័ត៌មាន​ថ្មី​ៗនៅព្រឹកថ្ងៃទី 25 ខែធ្នូ ឆ្នាំ 2018នេះ នាយកដ្ឋានប៉ូលីសខេត្តដាកឡាក់ ប្រទេស​វៀតណាម​ កំពុងធ្វើការស៊ើបអង្កេតដើម្បីបញ្ជាក់ពីការសង្ស័យស្ត្រីម្នាក់ដែលបានសម្លាប់ទារកកូនៗពីរនាក់នៅក្នុងតំបន់នេះ។

បើតាមព័ត៌មានដំបូងនៅម៉ោងប្រហែល 10 ព្រឹកថ្ងៃទី 24 ខែធ្នូឆ្នាំ 2018 ដោយឈ្មោះ H.P.S (អាយុ 22 ឆ្នាំរស់នៅក្នុងឃុំអៀលស្រុកអេឡាហ្លូ) នៅផ្ទះជាមួយកូនប្រុសៗពីរនាក់ ជាមួយ​(ទារក​)ទើប​និងកើត​ឈ្មោះ​ Y.H.S (អាយុ 10 ខែ)។

មកដល់ម៉ោង 11 ថ្ងៃដដែល ប៉ូលិស​បានរកឃើញថា​ ម្ដាយ​ H.P.S រូបនេះបានសម្លាប់កូនដោយ​ដាក់គាត់ដេកលើគ្រែហើយដាក់ខ្នើយលើមុខកូនប្រុសរបស់នាងបណ្ដាលឲ្យស្លាប់ទាំង2នាក់។ បន្ទាប់ពីបានស្លាប់ ម្ដាយ​បានដើរចេញពីផ្ទះចង់ទៅស្រុកកំពណើតរបស់នាង ប៉ុន្តែ​នាង​ចាំរក​ឡាន​តាក់ស៊ី​ជិះ​មិនទាន់​បាន​។ 

បើតាម​បុរសជា​ប្ដី​បាននិយាយថា​ គាត់បាន​ទៅ​ពិធី​ជប់លៀង​មិត្តភ័ក្ដិ​ដោយសារ​ស្រវឹង​ស្រា​ខ្លាំងមកផ្ទះ​មិនរួច​ក៏ដេក​នៅ​ទីនោះ​ ព្រឹកឡើង​មកដល់​ផ្ទះម៉ោង​ 9 ស្រាប់តែ​ឃើញ​កូន​ៗ​ស្លាប់អស់​និង​មិនឃើញម្ដាយ​ ក៏​ហៅ​អ្នកជិតខាង​ឲ្យជួយរក​ម្ដាយពួកគេ​ ពេលរក​ឃើញ​នាង​កំពុង​អង្គុយ​យំ​ក្បែរផ្លូវ​ ប្រាប់​ថា​ចង់ទៅ​ស្រុក​ ពេលសួរ​រឿងកូន​ថា​ ខ្នើយ​ធ្លាក់​សង្កត់​ទើបស្លាប់​។ ប៉ូលិស​បាន​ស៊ើបអង្កេត​និង​សួរ​ចម្លើយ​ នាង​ប្រាប់ថា ខឹង​ព្រោះ​ប្ដី​ទុកនាង​ចោល​។

បើតាមលទ្ធផលស៊ើបអង្កេតរបស់ប៉ូលិសមិនទាន់ ទទួល​បាន​ចម្លើយ​ពី​ម្ដាយ​រូបនេះ ច្បាស់លាស់​នោះទេ​ដោយសារ​មិន​ព្រម​ឆ្លើយ​បន្ថែម​ឡើយ​ ប៉ូលីសខេត្តដាកឡាក់កំពុងឃុំខ្លួនបណ្តោះអាសន្នហើយ ដើម្បីស៊ើបអង្កេតករណីនេះបន្តទៀត៕

Loading...