អាណិត​ក្មេង​សិស្ស​សាលាណាស់​..មាតាបិតា​ គួរឲ្យ​កុំ​បណ្ដែតបណ្ដោយ​ខ្លាំងពេក​.. 

December 25, 2018 352

ខេត្តរតនគិរី៖ បុគ្គលិក​អង្គការ​ឃែ​រ៍ បើក​ម៉ូតូ​បុក​កង់ ក្មេងស្រី​សិស្សសាលា​ពីក្រោយ បណ្ដាល​ឲ្យ២នាក់ រងរបួស​ធ្ងន់​ស្រាល​កាលពី​ថ្ងៃទី២៤ ខែ១២ ឆ្នាំ២០១៨ នៅ​ចំណុច​សាលារៀន​សហការ លើផ្លូវ​ជាតិ៧៦ ប​ង្កោ​លលេ​ខ២៨៣-២៨៤ ស្ថិតក្នុង​ភូមិ​ព្រួក ឃុំ​បា​តាង ស្រុក​លំផាត់ ខេត្តរតនគិរី។ ម៉ូតូ​បង្ក​ម៉ាក​ហុងដា​ឌ្រី​ម សេ១២៥ ស៊េរី​ឆ្នាំ២០១១ ពណ៌​ខ្មៅ ស្លាក​លេខ ONG:151-107 បើកបរ​ដោយ​ឈ្មោះ ហេង សុជាតិ ភេទ​ប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ​បុគ្គលិក​អង្គការ​ឃែ​រ៍ មាន​ទីលំនៅ​ភូមិ​ទេស​អន្លង់ ឃុំ​ឡា​បាន​សៀក ក្រុង​បាន​លុង ខេត្ត​រតន​គិ​រ (រងរបួស​ស្រាល) ឌុប​ក្មេងស្រី​ឈ្មោះ ហៀ​ង អា​មុយ អាយុ៨ឆ្នាំ សិស្ស មាន​ទីលំនៅ​ជាមួយ​អ្នកបើកបរ​ម៉ូតូ (របួសធ្ងន់​បែក​ថ្ងាស)។ ចំណែក​ភាគី​កង់​ជិះ​ដោយ​ឈ្មោះ ហៀ​ង អា​មួយ ភេទ​ស្រី អាយុ១១ឆ្នាំ សិស្ស មាន​ទីលំនៅ​ភូមិ​កា​ទៀង ឃុំ​ល្បាំ​ង១ ស្រុក​លំផាត់ ខេត្តរតនគិរី របួសធ្ងន់​បាក់​ភ្លៅ​ឆ្វេង។

គ្រោះថ្នាក់​ចរាចរណ៍​នេះ បង្កឡើង​បណ្តាលមកពី​អ្នកបើក​ម៉ូតូ​មិនបាន​ប្រុងប្រយ័ត្ន​នៅ​កន្លែង​សាលារៀន បណ្តាល​ឲ្យ​បុក​កង់​ពីក្រោយ។ ក្មេងស្រី​រងគ្រោះ ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​រត​គិរី។ ចំណែក​ម៉ូតូ និង​កង់ សមត្ថកិច្ច​បាន​យក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​លំផាត់ ដើម្បី​ដោះស្រាយ​តាម​នីតិវិធី៕

Loading...