រឿង​គ្រួសារទៀត?? ក្តី​ស្រឡាញ់​រវាង​ប្តី និង​ប្រពន្ធ គឺជា​រឿង​មួយ ដែល​មិន​ងាយស្រួលនោះទេ.. 

December 25, 2018 333

ភ្នំពេញ៖ តាម​គណនី​ហ្វេ​ស​ប៊ុ​កមួយ ឈ្មោះ លាភ លាភ កាលពី​យប់​ថ្ងៃទី២៤ខែធ្នូ​ឆ្នាំ២០១៨ បាន​បង្ហោះ​នូវ​រូបថត​ជាច្រើន​សន្លឹក និង​ខ្សែ​វីដេអូ​និង​​រូបភាព​ក្នុង​ជម្លោះ​គ្រួសារ​ដែល​ភាគី​ប្តី​ជា​អ្នក​ទៅរក​រឿង​ប្រពន្ធ ឪពុក​ម្តាយក្មេក ជាពិសេស​វីដេអូ​នេះ​បង្ហាញ​យ៉ាងច្បាស់​ថា​កូនប្រសា​ទំនើង​រូបនោះ បាន​ក្របួច​កអាវ​ម្តាយក្មេក​និង​និយាយ​គំរាម​ក្នុង​សំឡេងខ្លាំងៗថា  “ម៉ែ” ថែមទៀត។ រឿង​មួយទៀត​នោះ គឺ​នៅពេលដែល​បុរស​ជា​ស្វាមី បានធ្វើ​រឿង​មិនគួរ​គប្បី ទៅកាន់​គ្រួសារ ដូចជា​ការ​លួចលាក់​មាន​ស្រី​ជាដើម អាច​នឹងធ្វើ​ឲ្យ​គ្រួសារ ឈានទៅដល់​ការបែកបាក់ បាត់បង់​សុភមង្គល និង​ធ្វើ​ឲ្យ​កូន​ទទួលរង​នូវ​ភាពអាម៉ាស់ ការឈឺចាប់ ខ្វះខាត​ការអប់រំ និង​ប៉ះពាល់​ទៅដល់​អារម្មណ៍​ក្មេង។

ជាក់ស្តែង នារី​ដ៏​ស្រស់ស្អាត​ម្នាក់ ដោយសារតែ​ប្តី​លួចលាក់​មាន​ស្រី​ថ្មី សុខចិត្ត​រករឿង​ប្រពន្ធ ដើម្បី​យកចិត្ត​ស្រីក្មេង ទើប​ធ្វើ​ឲ្យ​នាង​លែង​ខ្លាច​នូវ​ភាពអាម៉ាស់ ក៏បាន​ចេញមុខ​ទម្លាយ​នូវ​រឿង​បែកបាក់​របស់ខ្លួន​ដែល​បង្កឡើង​ដោយ​ប្តី​បាន​លួចលាក់​មាន​ស្រី ដោយបាន​រៀប​តាមរយៈ​គណនី​ហ្វេ​ស​បុក​ឈ្មោះ លាភ លាភ យ៉ាង​ដូច្នេះ​ថា  “ងៃ​នឹង​សុំ​ហែក​កេ​អា​ប្ដី​ច​រឹក​ឆ្កែ​តិច មាន​មានកូន​ប្រ​ព្ធ​ន​ហើយ លួច​មាន​សហាយ​ទៀត ប្រពន្ធ​កូន​រក​ផ្ទះ​នៅបាន វា​សុខចិត្ត​ជួល​ផ្ទះ​ឲ្យ​ស្រី​វា​នៅ អាសូរ​តែ​ស្រី​ល្អ​ទៅ ស្រី​KTVសោះ មាន​ស្រី​ចេះ​រករឿង​ប្រ​ព្ធ​ន អាង​ខ្លួន​មាន​លុយ​ឡាន​មានបុណ្យ​ស័ក្តិ មើលងាយ​ប្រ​ព្ធ​ន​ណាស់។ លួងលោម​ដោះ​មាស​ពី​ប្រ​ព្ធ​ន​អស់ ដើម្បី​ផ្គាប់​ចិ​ត្ដ​ស្រីក្មេង ដល់​ដំណាក់កាល​នេះហើយ គឺ​លែង​ខ្មាស​គេ​ហើយ បើ​ជ្រុល​មាន​ឈ្មាះ​អាក្រក់​ហើយ គឺ​អាក្រក់​ចឹ​ង​មង​ទៅ ទុក​យូរ​សុំ​ម្នា​ក់មួយ​មាត់​មក សម្រាប់​មនុស្ស​ប្រុស​បែប​នឹង​សប្បាយចិត្ត​ណាស់​នៅពេល​បានចេញ​ពីរ​នរក។

ជុំវិញ​រឿងនេះ​ដែរ មហាជន​ជាច្រើន​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក បាន​សរសេរ​ខំ​មិន​រិះគន់​ទៅ​ចា​រិត អាកប្បកិរិយា​របស់​ប្តី ដែលមាន​ទាំង​ពាក់​ឯកសណ្ឋាន​ជានា​ទាហាន និង​ពាក់​ស័ក្តិ​ចង់​បាក់​ស្មា មក​ធ្វើ​ចរិត​មិន​ថ្លៃថ្នូរ មាន​ស្រី​ខាងក្រៅ មករក​រឿង​ប្រពន្ធ និង​សម្តែង​នូវ​អារម្មណ៍​អាណិតអាសូរ​ទៅដល់​នារី​ជា​ប្រពន្ធ​យ៉ាងខ្លាំង ដែល​បាន​ជួប​រឿង​ដែល​មិនល្អ​បែបនេះ នៅក្នុង​គ្រួសារ មួយវិញទៀត​នោះ ក៏មាន​មហាជន​ចំនួន​បានផ្ដល់​ជា​កម្លាំងចិត្ត ដើម្បី​ឲ្យ​នាង​មាន​ភាពរឹងមាំ ក្នុងការ​ចិញ្ចឹមកូនៗតទៅ​ថ្ងៃមុខ។

គណនី​ហ្វេ​ស​ប៊ុ​កមួយ ឈ្មោះ Bee Honey បាន​សរសេរ​ខំ​មិន​ក្នុង​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ លាភ លាភ ថា “មុខ​ស្រី​យកប្តី​គេ​ហ្នឹង គ្មាន​ស្អាត​ទេ ផ្លា​ស្ទិ​ច​សុទ្ធ កោតតែ​អា​ប្តី​ថោកទាប វា​ធ្វើបាប​ប្រពន្ធ​ខ្លួន​ហ្អែ​ង​សម្រស់​ធម្មជាតិ ទៅយក​មី​ជ័រ​ចឹ​ង ពិតជា​ភ្លើ​ណាស់ ប្រុស​ខួរ​តេន​ញ៉ា​ស៊ី។ ឯ គណនី ឈ្មោះ Keo Pich Metaបានសរសេរថា” រា​ជនី​ចិត្តធម៌​អើយ ប៉ះ​ស្រី​តា​អី​ដឹង​តា​អេ​ម​ម៉​ង ប្រដៅ​ឲ្យ​នាង​ឯង​ស្គាល់​រស់ជាតិ​ឃ្លាន​ប្ដី​គេ​មួយ មុខ​ស្អាត​ណាស់​តែ​មាយា​ទ​ជាង…ទៀត។ ប្រពន្ធ​មធ្យម គឺ​ងំ​អាណិត កូនក្មេង​ដល់​សែន​តូច​នេះ​ណា កំព្រា​ឳ​ពុក​ទាំង​ខ្លួន​នៅ​តូច អាណិតកូន​ផង​បងប្រុស អើយ​ហេតុអ្វី​ទៅ​ចោល​គ្នា​អញ្ចឹង សូមទោស​ផង​បើ​និយាយ​មក​ប៉ះពាល់​អារម្មណ៍​បងប្រុស តែ​អាណិត​គ្នា​ណាស់​គ្នា​នៅ​តូច​មិនដឹងខ្យល់​អ្វី​ឡើយ “៕

Loading...