មានន័យ​សម្រាប់​អ្នក​នេសាទ​..និង​ទិដ្ឋភាព​ជាក់ស្ដែង​កណ្ដាល​មហាសាគរ​...(វីដេអូ​)

December 24, 2018 209

ខេត្តព្រះសីហនុ៖ មាន​តែ​អ្នក​ធ្លាប់​មាន​បទពិសោធន៍​នេសាទ​ក្នុង​សមុទ្រ​ទើបដឹង​ពី​ជីវិតរស់នៅ​កណ្ដាល​សមុទ្រ​នោះ​វា​លំបាក​បែបណាខ្លះ​។
យើងនិយាយ​អំពីអ្នកនេសាទ ដោយ​ប្រើទូក​(កន្ទុយវែង​) ការ​នេសាទ​ត្រី​សមុទ្រ​ក្រៅ(ត្រីក្រៅ)​ ការ​ចេញ​ទៅ​នេសាទ​ម្ដងៗ​ យ៉ាងហោចណាស់​ក៏​ ៥ថ្ងៃ ឬ ៧ថ្ងៃ អាស្រ័យ​លើការ​នេសាទ​បានតិចឬច្រើន​ បើ​បាន​តិច​អាច​នៅ​រហូត​ដល់​១០ថ្ងៃ ក៏មាន​។

ការ​ដែលចេញទៅ​ក្រៅ​ម្ដងៗ​ ម្ចាស់​ទូក​ឬថៅកែទូក​បាន​រៀបចំ​សម្ភារៈ​ដូចជា​ ទឹក​ អង្ករ​ ឆ្នាំងចាន​ ទឹកកក​សម្រាប់​ខ្លះសេ​ត្រី​ ដែល​វ៉ៃមង​បានត្រីមក​ កម្មករ​ទូក​(កូនដៃ​ទូក​) និង​តៃកុង​យប់​កណ្ដាល​សមុទ្រ​គឺ​សម្រាក​កណ្ដាល​សមុទ្រ​តែ​ម្ដង​ បើនៅជិតកោះ​អាច​រត់ទូក​ទៅ​ក្បែរ​កោះ​ បើ​ឆ្ងាយ​ ធាតុអាកាស​ល្អ​ តៃកុង​គ្រាន់តែ​ប្រើ​កូនដៃ​ឲ្យ​បោះ​យុតថ្កា​ ជាការ​ស្រេច​។

បើទោះជា​ពេលយប់​ជួប​ព្យុះ​ជួបខ្យល់​ភ្លៀង​ក៏ពួកគេ​ មិន​រាថយ​ដែរ​ គឺ​ប្រឈមមុខ​និង​បញ្ហា​ទាំងអស់​នេះ​ ដោយ​ជីវិត​គឺ​ផ្ញើ​លើទូក​នេះ​ទាំងអស់គ្នា​ អ្នក​នេសាទ​គេប្រើ​ តេអូ​ សម្រាប់ធ្វើការ​ទំនាក់ទំនង​ទៅកាន់​ទូក​ដែលជា​ដៃគូ​ មាន​ភ្លៀងព្យុះ​គឺ​វេទនាបំផុត​នៅលើ​ទូក​ដែល​មាន​ទំហំ​ 2m x ១៤m (បញ្ហា​ប្រឈមមុខ​សព្វថ្ងៃ​នេះគឺ​ខ្វះកម្មករ​ទូក​ច្រើនណាស់​ ម្ចាស់​ទូកភាគច្រើន​ រហូត​ចតទូក​ចោល​ឈប់​ទៅចេញ​ទៅនេសាទ​ដោយ​គ្មាន​កូនដៃ​)៕

Loading...