ចាប់បានហើយ..!! រំលោភ​+សម្លាប់​ ទម្លាក់​សព​ក្មេង​ក្នុងទឹក​.. 

December 24, 2018 275

ខេត្តតាកែវ៖ ឈាមស្រែក ស្បែកហៅ ចាប់បានហើយ ឃាតករដែលរំលោភសំលាប់ ហើយយកសាកសព ទៅបោះចោលក្នុងទឹកស្រះ ក្រោយគេចខ្លួនបាន ២១ថ្ងៃ។

ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង ១២:១៥នាទីថ្ងៃត្រង់ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួន ជនសង្ស័យជាឃាតករ ០១នាក់ នៅចំណុចមុខក្លោងទ្វារវត្តចំប៉ា ដែលបានរំលោភសំលាប់ ក្មេងស្រីរងគ្រោះ ហើយយកសាកសពទៅបោះចោល ក្នុងទឹកស្រះ កាលពីថ្ងៃទី ០៣ ខែធ្នូ ឆ្នាំ២០១៨ នៅក្នុងភូមិជម្ពូព្រឹក្ស ឃុំចំប៉ា ស្រុកព្រៃកប្បាស ខេត្តតាកែវ។

បច្ចុប្បន្នជនសង្ស័យ ជាឃាតករ ត្រូវបានឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលស្រុកព្រៃកប្បាស ដើម្បីកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូង ខេត្តតាកែវ ចាត់ការតាមនិតិវិធីច្បាប់៕

Loading...