ស្រីកា ល្បីថាសាច់សរខ្ចី ត្រូវ​ប៉ូលិស​ចាប់ខ្លួន​ហើយ​.. 

December 24, 2018 1119

ភ្នំពេញ៖ មុខសញ្ញាជួញដូរគ្រឿងញៀននៅផ្លូវរថភ្លើងត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានហើយ ដកហូតថ្នាំញៀន៧កញ្ចប់(ធំ១កញ្ចប់) កាលពីព្រឹកថ្ងៃទី២៤ខែធ្នូឆ្នាំ២០១៨ វេលាម៉ោង៩នឹង៣០នាទីកម្លាំនគរបាលខណ្ឌដូនពេញ សហការជាមួយកម្លាំងប៉ុស្តិ៍ស្រះចកបានបើកកិច្ចប្រតិបត្តិការក្នុងយុទ្ធនាការបន្តស្រាវជ្រាវបង្ក្រាបករណីជួញដូរនូវសារធាតុញៀនឃាត់ខ្លួនបានជនសង្ស័យ១នាក់ដែលជាមុខសង្ស័យចែកចាយយ៉ាងសកម្មដកហូតបានថ្នាំញៀន៧កញ្ចប់មាន១កញ្ចប់ធំ។

ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនខាងលើនេះមានឈ្មោះ ហេង ស្រីង៉ា ហៅ ស្រីកា  ភេទស្រី អាយុ១៩ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះគ្មានលេខ សង្កាតបឹងសាឡាង ខណ្ឌទួលគោក មុខរបរមិនពិតប្រាកដ (ជួញដូរគ្រឿងញៀន) វត្ថុតាងចាប់ដកហូតរួមមានក្រាមពណ៌សរថ្លា (គ្រឿងញៀន) ចំនួន៧កញ្ចប់ក្នុងនោះមានកញ្ចប់ធំ១ ជញ្ជីងថ្លឹងគ្រឿងញៀនចំនួន០១ ឧបករណ៍ប្រើប្រាស់សំរាប់សេពគ្រឿងញៀនមួយចំនួន ថង់សំរាប់ច្រកគ្រឿងញៀនធ្វើសកម្មភាព មួយចំនួន ប្រាក់រៀលចំនួនដប់បីមុឺន (១៣០.០០០)។

បច្ចុប្បន្នជនសង្ស័យបាននាំខ្លួនទៅអធិការនគរបាលខណ្ឌដូនពេញដើម្បីធ្វើការសាកសួរ និងកាសសំណុំរឿងបញ្ជូនទៅតុលាចាត់ការតាមច្បាប់៕

Loading...