ជីវិត​ផ្ញើ​លើ​ផ្លូវ​..សោកសៅ​ណាស់​..អាចនិងស្លាប់​អស់​០៤នាក់ហើយ ខណៈ​១១នាក់ទៀតកំពុង.. 

December 23, 2018 1433

ខេត្តកោះកុង៖ រថយន្តដឹក​ក្រុម​តន្ត្រី​ (ស្រីពៅ) ក្រឡាប់​ធ្លាក់​ជ្រោះ ស្លាប់​​៤​នាក់​រង​របួសធ្ងន់​និង​ស្រាល១១នាក់ នៅផ្លូវជាតិ​លេខ​៤៨។ ហេតុការណ៍នេះបានកើតឡើងកាលពី​វេលា​
ម៉ោង​១២ៈ៣០​នាទី​ថ្ងៃត្រង់​ថ្ងៃ​ទី​២៣ ខែធ្នូ ឆ្នាំ​២០១៨នេះ នៅ​ចំណុច​អន្ទង់អាំង ចន្លោះ​គីឡូ​ម៉ែ​ត​លេខ​៦១-៦២ ​កំណាត់​ផ្លូវជាតិ​លេខ​៤៨ ស្ថិត​ក្នុងភូមិ​ជី​មា​ល ឃុំ​អណ្តូងទឹក ស្រុក​បុ​ទុម​សាគរ ខេត្តកោះកុង ។

តាម​ប្រភពពីសមត្ថកិច្ច​ប៉ូលិស​ស្រុក​បានអោយ​ដឹង​ថា ៖
ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​ខាងលើ​នេះ​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន ៤​នាក់​នៅ​នឹង​កន្លែង​កើតហេតុ (​ក្នុង​នោះ​ស្រី​ចំនួន​២​នាក់​) និង​រង​របួសធ្ងន់​ចំនួន​៥​នាក់ (​ក្នុង​នោះ​ស្រី​ចំនួន​៣​នាក់​) និង​របួសស្រាល​ចំនួន​៦​នាក់ (​ក្នុង​នោះ​ស្រី​១​នាក់​) ។

សមត្ថកិច្ច​បញ្ជាក់​ទៀត​ថា រថយន្ត​រង​គ្រោះ ជា​រថយន្ត​ប្រភេទ​កូរ៉េ​២​តោន​កន្លះ ពណ៌​ស បើកបរ​ពី​ខេត្តកំពង់ស្ពឺ ឆ្ពោះទៅ​ខេត្តកោះកុង ជា​រថយន្ត​ក្រុម​តន្ត្រី​ដើម្បី​ទៅ​ច្រៀង​ក្នុង​ពិធី​ម​ង្គ​ការ​របស់​ប្រជាពលរដ្ឋ នៅ​ឃុំ​ត្រពាំងរូង ស្រុក​កោះកុង លុះ​មក​ដល់​ចំណុច​កើតហេតុ បណ្តាល​មក​ពី​អ្នកបើកបរ​មិន​ស្គាល់​ភូមិសាស្ត្រ​ច្បាស់លាស់ និង​បើកបរ​ក្នុង​ល្បឿន​លឿន ពេល​ចុះ​ចំណោត​ជាន់​ហ្វ្រាំង​មិន​ស៊ី ដាក់​លេខ​ទប់​មិន​ចូល បណ្តាល​អោយ​ជ្រុល​ចង្កូត​ក្រឡាប់​ធ្លាក់​ជ្រោះ​តែ​ម្តង ។
បច្ចុប្បន្ន ជន​រង​គ្រោះ​ទាំងអស់​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ៕

Loading...