អាជ្ញាធរ​ខេត្តព្រះសីហនុ​ កំពុង​ស្ទូច​យក​គ្រឿង​សំណង់​ជនជាតិ​ចិន​ រំដោះ​ចំណីផ្លូវ​ឡើងវិញ​ ខណៈ​ពិធី​ឆ្លងឆ្នាំ​ជិតមកដល់​ 

December 22, 2018 209

ក្រុងព្រះសីហនុ៖ ក្រុម​ការងារ​ចំរុះ​រៀបចំ​សណ្តាប់​ធ្នាប់​ បាន​ស្ទូច​​យក​សម្ភារៈ​​សំណង់​របស់​ក្រុមហ៊ុន​បរទេស​ ដែល​ដាក់​រំលោភ​លេី​ផ្លូវ​សាធារណៈ​ រឹប​រូស​ចំពោះ​ការដ្ឋាន​ណា​ដែល​មិន​ស្តាប់​តាម​ការ​ជូនដំណឹង​របស់​រដ្ឋបាលខេត្ត​ព្រះសីហនុ​។
    
នៅ​ព្រឹក​ថ្ងៃ​ទី​២​២​ខែ​ធ្នូ​ ឆ្នាំ២០១៨​ ក្រុម​ការងារ​ចំ​រុះ​ដែលដឹកនាំផ្ទាល់ដោយ​ ឯ.ឧ​ ស្រ៊ុន​ ស្រ៊ន់​ អភិបាលរងខេត្តព្រះសីហនុ​ បាន​ចុះ​អនុវត្ត​ផ្ទាល់​ ដេីម្បីប្រមូលសំភារ:សំណង់ទាំងឡាយ​ ដែលដាក់ពាសវាលពាសកាល​ ធ្វេីអោយបាត់បង់សណ្តាប់ធ្នាប់សាធាណៈក្នុងទីក្រុង​ ។ 

ក្នុងបេសកកម្មនេះ​ យេីងសង្កេតឃេីញក្រុមហ៊ុនសំណង់​ ហាក់ស្ទុះស្ទារយកចេញពីកន្លែងហាមឃាត់​ ខណៈដែលឱសានវាទបានមកដល់​។ យ៉ាងណាក៏ដោយ​ ក្រុមការងារមិនអនុគ្រោះដាច់ខាតចំពោះក្រុមហ៊ុន​ ឬបុគ្គលណាដែលបានល្មេីសនឹងបទបញ្ជារបស់រដ្ឋបាលខេត្ត​ ដែលបានជូនដំណឹង​តាំងពីថ្ងៃទី​ ១៤.១២.២០១៨​ កន្លងមក​៕​  

Loading...