ឯណា​ទៅ​ច្បាប់​ !! រន្ធត់ចិត្ត! កូនស្រីត្រូវឪពុកបង្កើតរំលោភរហូតមានផ្ទៃពោះ ហើយបង្ខំអោយនាងយកកូនចេញ 

December 21, 2018 357

ហ្វេសប៊ុក៖ នេះបើតាមគណនីហ្វេសប៊ុកដែលមាន ឈ្មោះថា Mam Somaly បានអោយដឹង “បងប្អូនមេីលរូបថត ១ សន្លឹកនេះដោយ បេះដូង តេីបងប្អូនយល់ទេ។ កូនតូចអាយុ ២០ ខែដែលជាអតីតះជនរងគ្រោះដោយការរំលោភ ជូតទឹកភ្នែកអោយបងស្រី ដែលទេីប នឹងមកដល់? នាងតូចអាយុ 16 ឆ្នាំត្រូវបានពុកបង្កេីតរំលោភជាច្រេីនដង ពេលទៅធ្វេីសំណង់ជាមួយឪពុក នឹង រាល់ពេលចេញពីរ សាលា នឹង ពេលម្ដាយមិននៅ? ពុកនាងតែងតែគំរាមនាងថាបេីហ៊ានប្រាប់ម្តាយ ឬអ្នកណា វានឹងសំលាប់ចោលទាំងគ្រួសារ ដូច្នេះនាងតែងតែលាក់ទុក្ខសោកក្រៀមក្រំតែម្នាក់អែង រហូតដល់នាងមានផ្ទៃពោះក៏មិនហ៊ាននិយាយដែរ ? ចំណែកម្តាយឃេីញកូន ចេះតែក្អួត ស្លេកស្លាំងក៏ចង់នាំកូនទៅមន្ទីរពេទ្យតែត្រូវ ប្តីតិរិឆ្ឆានមិនអោយយកទៅពេទ្យ ?ម្តាយចេះតែបារម្មណ៏តែមិនហ៊ាន ជាមួយប្តីព្រោះប្តីតែងតែការពារមិនអោយកូនស្រីទៅណា រហូតដល់ពោះចេះតែធំគាត់ក៏លួចទៅប្រាប់បងប្អូនអោយជួយសួរ គាត់រកគ្រប់វិធីដេីម្បីអោយកូនស្រីបានជួបបងប្អូនគាត់ ពេលម្តាយមីងសួរនាងក៏ប្រាប់ម្តាយមីងថាពុកតិរិឆ្ឆាននោះរំលោភនាងគ្មានលោះពេល ? ទោះបានដឹងថាកូនត្រូវប្តីរំលោភក៏គាត់ខំអត់ធ្មត់ មេីលកូនដោយសោកសង្រេងព្រោះខ្លាចប្តីសំលាប់កូនស្រី ចោល ? ដោយពោះកាន់តែខ្ទាត ឪពុកតិរិឆ្ឆានក៏នាំនាងទៅពន្លូតកូនចោល ?? ម្តាយនាងតូចដោយទ្រាំនឹងអំពេីរព្រៃផ្សៃមិនបាន ដោយគិតថាបេីឈឺចាប់ជាងស្លាប់ទៅហេីយនោះ ក៏ប្រថុយទៅផ្តឹងប៉ូលីស ជាសំណាងប៉ូលីសល្អ បានជួយធ្វេីការអោយប្រុងប្រយ័តរហូតចាប់ តិរិឆ្ឆាននោះបាន ? ថ្ងៃនេះនាងតូចមករស់នៅក្នុងមណ្ឌលដោយសភាពភ័យខ្លាច នាងអង្គុយហូរទឹកភ្នែកដោយក្តីឈឺចាប់ ទាំងកាយ ទាំងចិត្ត ? ពេលនេះម៉ោងនេះនាងត្រូវបានកូនៗជួយថែរក្សា ? សុំទោសបងប្អូន តែនាងខ្ញុំចង់អោយបងប្អូនប្រុងប្រយ័ត ការពារ ប្រសេីរជាងព្យាបាល ? Tan Kimsour Afesip Cambodia Together1heart”៕

Loading...