ការស្លាប់យុវជនវ័យក្មេងៗ ០២នាក់ ផ្អើល​ទាំងក្រុងព្រះសីហនុ​ ក្រុមហ៊ុន​ អគ្គិសនី​ និង​ សណ្ឋាគារ​ ស៊ីហួ កំពុងឆ្លើយដាក់គ្នា

December 21, 2018 549

ខេត្តព្រះសីហនុ៖ រហូត​មកដល់​ល្ងាចថ្ងៃទី​ ២១ ខែធ្នូ ឆ្នាំ​ ២០១៨ នេះ​ទៅ​ហើយ​ នៅតែ​មិនទាន់មាន​របាយការណ៍​ណាមួយ​បញ្ជាក់​ឲ្យបាន​ច្បាស់លាស់​ពី​កម្មករ​តភ្លើង​២នាក់ដែលបានឆក់ស្លាប់នៅលើបង្គោលយ៉ាងអាណោចអាធ័ម​នៅឡើយ​ទេ​ រវាង​អគ្គិសនីខេត្តព្រះសីហនុនិង សណ្ឋាគារ(ស៊ីហួរីសត)។ បន្ទាប់ពីយុវជនចំនួន០២នាក់បានបាត់បង់ជិវិតភ្លាមៗ នៅក្នុងហេតុការណ៍ឆក់ខ្សែរភ្លើងខណ:ពេលឡើងតបណ្តាញអោយការដ្ឋានសំណង់មួយកន្លែង កាលពីវេលាម៉ោង១៤និង៥០នាទីរសៀលថ្ងៃទី២០ឆ្នូរឆ្នាំ២០១៨ នៅត្រង់ចំនុចមុខសណ្ឋាគា(ស៊ីហួរីសត) ស្ថិតក្នុងក្រុម០២ភូមិ០១សង្កាត់លេខ០៣ក្រុងព្រះសីហនុ។

ជុំវិញនិងហេតុការណ៍ឆក់ខ្សែភ្លើងបណ្តាលអោយមនុស្សចំនួន០២នាក់បានស្លាប់នេះ មិនមានប្រភពណាមួយ អាចបញ្ជាក់អំពីមូលហេតុ និង អត្តសញ្ញាណនៃក្រុមហ៊ុនតបណ្តាញអគ្គិសនីនោះទេ សូម្បីតែខាងអគ្គីសនីខេត្តក៏ឆ្លើយថា អត់ស្គាល់ក្រុមហ៊ុន ដែលជនរងគ្រោះនេះឡើងតបណ្តាញនេះឡើយ ជាងនេះទៅទៀតសូម្បីតែក្រុមជាងតបណ្តាញជាមួយគ្នាក៏ឆ្លើយថាអត់ស្គាល់ឈ្មោះក្រុមហ៊ុន និង ឈ្មោះជនរងគ្រោះទាំង០២នាក់នេះដែរ ចំជាចំឡែកមែន អគ្គីសនីខេត្តព្រះសីហនុ។ ប៉ុន្តែបើទោះបីជាខាងអគ្គីសនី និងភាគីក្រុមហ៊ុនខិតខំលាក់បាំងយ៉ាងណាក្តី ក៏ឈ្មោះជនរងគ្រោះទាំង០២នាក់ត្រូវបានគេលួចប្រាប់អោយដឹងថា មានឈ្មោះអុល ថារិន អាយុ២៦ មានស្រុកកំណើតខេត្តកំពង់ចាមនិងឈ្មោះធូក សាមិក អាយុ ២៧ ឆ្នាំ រស់នៅខេត្តព្រៃវែងជាបុគ្គលិកតបណ្តាញរបស់អគ្គិសនីខេត្តព្រះសីហនុ (ក្រៅក្របខណ្ឌ) នេះបើតាមប្រភពក្រៅផ្លូវការនៅកន្លែងកើតហេតុ។

ទាក់ទិនទៅនឹងហេតុការណ៏នេះផងដែរ ក្រុមប្រជាពលរដ្ឋ ក៏ដូចមហាជនមានការហួសចិត្តថា នៅពេលខុសបច្ចេកទេសបណ្តាលអោយឆក់មនុស្សស្លាប់រហូតដល់ទៅ០២នាក់ស្រាប់តែខាងអគ្គីសនីឆ្លើយថាអត់ស្គាល់ក្រុមជាងតបណ្តាញទាំងនេះទៅកើត តើក្រុមជាងនិងក្រុមហ៊ុននេះមកពីណា ហេតុអីក៏ថ្លើមធំហ៊ានឡើងតបណ្តាញអគ្គិសនីអត់ប្រាប់ទៅខាងអង្គភាពគ្គិសនី ហើយខាងអង្គភាពអគ្គិសនីដែលជាអង្គភាពសាម៉ីគ្រប់គ្រងការតបណ្តាញបែបណា ទើបបណ្តោយឲ្យក្រុមហ៊ុននិងក្រុមជាង ដែលពុំមានជំនាញចេះតែឡើងតបែបនេះ?។

ឆ្លើយតបទៅនឹងបញ្ហានេះ មន្ត្រីអគ្គីសនីម្នាក់បានបញ្ជាក់ថា ក្រុមជាងតបណ្តាញនេះខាងលោកអត់ស្គាល់ទេ គឺត្រង់ចំនុចកើតហេតុនេះ ត្រូវបានការដ្ឋានចិនដែលកំពុងសាងសង់ស្នើរសុំតបណ្តាញចូល តែនៅពេលតបណ្តាញពុំមានបុគ្គលិកអគ្គីសនីទេ គឺភាគីចិនជាអ្នកជួលមកតដោយខ្លួនឯង។ លោកបន្តថា នៅថ្ងៃកើតហេតុនៅត្រង់ចំណុចលីងនេះ អគ្គិសនីបានផ្តាច់ចរន្តពុំមានភ្លើងមកនោះទេ ប៉ុន្តែហេតុដែលមានចរន្តភ្លើងរហូតឆក់ស្លាប់នេះ គឺអាចបណ្តាលមកពី ចរន្តបញ្ច្រាស់ពីម៉ាសុីនភ្លើងរបស់សណ្ឋាគាស៊ីហួរីសត ព្រោះនៅបង្គោលក្បែរគ្នានៃចំនុចកើតហេតុជាចំនុចដែលតបំបែកភ្លើងចូលសណ្ឋាគារស៊ីហួរីសត ហើយនៅពេលដាច់ភ្លើងសណ្ឋាគារស៊ីហួរីសត បានបញ្ឆេះម៉ាសីុនភ្លើងរបស់ខ្លួន ទើបធ្វើអោយចរន្តភ្លើងរត់បញ្ច្រាស់មកវិញបែបនេះ(ការតបំបែកភ្លើងមេចូលសណ្ឋាគាស៊ីហួរីសតខ្វះលក្ខណះបច្ចេកទេស) នេះបើយោងតាមលក្ខណះបច្ចេកទេស។

បើតាម​លោក​ យ៉ូវ​ ខេមរា​ ប្រធាន​មន្ទីរ​ការងារ​ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ ខេត្ត​ព្រះសីហនុ​ឲ្យ​ព័ត៌មាន​យើងដឹងថា​ លោក​បាន​ចាត់​ក្រុម អធិការកិច្ច​ការងារ​របស់​លោក​ អោយ​ចុះ​ស៊ើបអង្កេត​ជុំវិញ​និង​ករណី​នេះហើយ​ នៅ​ចំណុច​ សណ្ឋាគារ​(លីហាវ​អិុន​ធើ​ណេសិនណល​ អូតែល​) ក្រុម​ការងារ​បាន​បញ្ចប់​នៅ​ម៉ោង​ ១២និង០០នាទី ថ្ងៃ​ទី​ ២១។

តាមរបាយការណ៍ របស់​ក្រុមការងារ​លោក​បានឲ្យដឹង​ថា​ ចំពោះ​ការ​សាកសួរ​អំពើ​ច្បាប់ស្តីពីការងារ ទាក់ទងការីភារីដែលមានចែងពីមាត្រ៤៥ លើមាត្រា៥០ពន្យល់ទៅ​ខាង​តំណាង​នាយកសណ្ឋាគារ ដោយឲ្យនាយកសណ្ឋាគារ និងអ្នកម៉ៅការអនុវត្តតាមច្បាប់។ ប៉ុន្តែ នាយក​សណ្ឋាគារនោះថា កម្មករតខ្សែភ្លើងឆក់ស្លាប់គាត់មិនស្គាល់ទេ មិនមែនជាកម្មកររបស់គាត់ទេតាត់ទទួលខុសត្រូវដោះស្រាយបើករណីកម្មករស្លាប់នេះជាកម្មករលោក។ លោកបន្ថែមថា លោកសហការជាមួយសមត្ថកិច្ចបើក្រុមគ្រួសារសាច់ញាតិអ្នកស្លាប់ ឬមន្រ្តីជំនាញមានឯកសារសាក្សីថាអ្នកស្លាប់នេះជាកម្មករការដ្ឋានសំណង់សណ្ឋាគាររបស់លោក លោកនិងទទួលខុសត្រូវ។

ប៉ុន្តែបើទោះបីជាយ៉ាងក៏ដោយ តំណាងក្រុមហ៊ុននៃសណ្ឋាគារស៊ីហួរីសត បានធ្វើការបដិសេធន៏ថា វាពុំមានការពាក់ព័ន្ធជាមួយសណ្ឋាគារស៊ីហួរីសតនោះទេ គឺជាជំនាញរបស់អគ្គិសនីកុំឆ្លើយថាអត់ដឹង ឬ មកពីសណ្ឋាគារស៊ីហួរីសត ព្រោះសណ្ឋាគារពុំមានសិទ្ធតបំបែកបណ្តាញភ្លើងដោយពុំមានការឯកភាពពីអគ្គិសនីនោះទេ៕ ប្រភព​ដកស្រង់​ពី​(VD7) https://m.facebook.com/story.php?story_fbid=798409180491395&id=265594973772821

Loading...