លោតទឹក​ស្ពាន​ជ្រោយចង្វា រួច​ស្រែក​ "ជួយផង​ៗៗៗ" 

December 21, 2018 324

ភ្នំពេញ៖ បុរសម្នាក់មិនដឹងមានវិបត្តអ្វីបានលោតទឹកសម្លាប់ខ្លួនពីលេីស្ពានជ្រោយចង្វាថ្មី ហើយស្រែកឲ្យគេជួយសំណាងល្អត្រូវបានប្រជាពល  រដ្ឋជួយទាន់ ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង៤រសៀលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៨ ក្នុងសង្កាត់ស្រះចកខណ្ឌដូនពេញ។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋម្នាក់បានឲ្យដឹងថានៅមុនពេលកេីតហេតុគាត់កំពុងតែចងឬស្សីនៅក្នុងទន្លេរហេីយស្រេកទឹកក៏ចេញទូកទៅរកទឹកហូបក៏ស្រាប់តែឃេីញបុរសម្នាក់លោតទំលាក់ខ្លួនពីលេីស្ពានជ្រោយចង្វាថ្មីចុះមកក្នុងទឹកទន្លេ ហេីយបានស្រែកថាជួយផងៗដោយអណ្តែតចេញពីកន្លែងកើតហេតុបានប្រហែល១០០ម៉ែត្រគាត់និងកូនពីរនាក់ទៀតក៏ចេញទូកទៅជួយស្រង់មកលេីគោកតែម្តង។

ក្រោយពេលកេីតហេតុជនរងគ្រោះត្រូវបានរថយន្តសាមុយមន្ទីរពេទ្យកាលម៉ែតដឹកទៅសង្គ្រោះ៕

Loading...