ឆក់ជាប់​លើ​បង្គោល​..តែ​អាណោចអាធ័ម​ត្រង់​សាកសព​គេដឹកចេញ​ដោយ​រឺុម៉ក​.... 

December 20, 2018 377

ខេត្តព្រះសីហនុ៖ ករណី​បុរស​២នាក់ ត្រូវ​បាន​ឆក់ខ្សែភ្លើង​ជា​បឋម​ គឺ​ម្នាក់​ក្នុង​ចំណោម​ពួក​គេ​ដែល​ជាប់លើ​បង្គោល​ភ្លើងនោះបាន​ស្លាប់​ហើយ​ ដោយឡែក​ម្នាក់ទៀត​ត្រូវ​បានគេដឹក​យកទៅ​មន្ទីរពេទ្យ​មិនទាន់​ដឹងយ៉ាងណា​នោះទេ​។ ហេតុការណ៍​នេះបានកើតឡើង​កាលពី​វេលាម៉ោង​ ៣និង០០នាទី ថ្ងៃទី​ ២០ ធ្នូ​ ឆ្នាំ​ ២០១៨ ដែលស្ថិតនៅ មុខ​អាគារ​ សុីហួរ​ សង្កាត់លេខ៤​ ខេត្តព្រះសីហនុ​។

បើតាម​ប្រភព​កម្មករ​ដែល​នៅ​ក្បែរៗ​នោះ​ឲ្យដឹងថា​ គេឃើញពួកគេទាំង​២នាក់កំពុងឡើងលើបង្គោលតភ្លើង​ស្រាប់តែ​ឆក់​ធ្លាក់​ម្នាក់និង​ម្នាក់​ទៀតជាប់​លើ​បង្គោល​ រហូត​ដល់​ក្រុម​ការងារ​អគ្គិសនី​មក​ដាក់ចុះ​។ តបនិង​បញ្ហា​ការ​ឆក់ស្លាប់​នេះដែរ ក៏មានមន្ត្រី​អគ្គិសនី​ម្នាក់​នៅ​កន្លែង​កើតហេតុ​ប្រាប់ថា​ បង្គោលនេះ​ក្រុមហ៊ុន អគ្គិសនី​​មិនទាន់​បានអូសភ្លើងចូលទេ ដោយ​ក្រុមហ៊ុន​ម៉ៅបន្តទៅ​ឲ្យ​ក្រុមហ៊ុន​ឯកជន​ហើយ​ គាត់​សង្ស័យ​ថា​ ខ្សែនេះ​ត្រូវ​គេតជា​មួយ​និង​សណ្ឋាគារ​ក្បែរ​នេះ​ ចំណុច​អាក្រក់​ប្រសិន​បើ​ ខាង​អាគារ​ដែលតចូលនេះ បញ្ឆេះ​ម៉ាសីុន​វានិង​ឆ្លង​ភ្លើង​ចូលទៅ​ខ្សែ​ដែល​ជនរងគ្រោះ​កំពុង​ធ្វើការ​តរ​នេះ​។

ចំពោះ​ការ​ស្លាប់កម្មករ​នេះ​ដែរមិនទាន់​មាន​ប្រភព​ណា​ដែល​ទទួល​ខុសត្រូវ​នោះទេ​ ដោយ​គេ​មិនបាន​ស្គាល់​ក្រុមហ៊ុន​ដែល​ម៉ៅការ​បន្តនោះឡើយ។ (សូម​រង់ចាំ​តាមដាន​បន្ត​ បើ​មាន​ព័ត៌មាន​លំអិត​ជុំវិញនិងរឿងនេះ​)៕

Loading...