កំពុង​និមន្ត​បិណ្ឌបាត​តាម​បណ្ដោយ​ផ្លូវ​សុខៗ​ មាន​ម៉ូតូ​ជិះ​ភ្លេចមើល​មុខ​ បុក​ពេញទំហឹង​... 

December 20, 2018 271

បន្ទាយមានជ័យ៖ ព្រះសង្ឃ​និមន្ដ​បិណ្ឌបាត​រងរបួស​ធ្ងន់ ដោយករណី​គ្រោះថ្នាក់​ចរាចរណ៍ ហេតុការណ៍​នេះបាន​កើតឡើង​កាលពី​ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតនៅ​ដងផ្លូវ​ជាតិ​លេខ៥ ត្រង់ចំនុច​មុខ​សាលារៀន​បឋមសិក្សា​វាំង​មួង​ភូមិ​ម៉ក់​ហឺ​ន ឃុំ​កូប ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ។  មន្ត្រី​សាលាស្រុក​អូរជ្រៅ​ម្នាក់​បើកបរ​ម៉ូតូ​ល្បឿន​លឿន​ប្រ​ញ៉ាប់ ធ្វើ​ការងារ​ភ្លេច​មើលមុខ​ប៉ះ​ព្រះសង្ឃ​កំពុង​និមន្ត​បិណ្ឌបាត​តាម​ដងផ្លូវ​ជាតិ​ត្រូវបាន​អ្នកជិះ​ម៉ូតូ​បើក​កៀរ បណ្តាល​ឲ្យ​ដួល​ផ្ងារ​ក្រោយ​បែក​ព្រះ​កេស និង​អ្នកបើកបរ​ម៉ូតូ​ដួល​ស​ន្លា​ប់​ដេកពេទ្យ។

មុនពេល​កើតហេតុ​ការណ៍​នោះ​ព្រះសង្ឃ​កំពុងតែ​និមន្ត​តាម​ថ្នល់​ស្រាប់តែ​បង្ក​បើកបរ​ពី​ទិសដៅ​ខាង​លិចទៅ​កើត​ស្រប​ទិ​ដៅ​គ្នា ក្នុង​ល្បឿន បាន​ប៉ះ​ខ្លួន​ព្រះសង្ឃ​បណ្តាល​ឲ្យ​ដួល​ផ្ងា​ក្រោយ។ ចំណែក​អ្នកជិះ​ម៉ូតូ​បង្ក​បាន​ផ្លោង​ទៅ​ប៉ះ​ថ្នល់ជាតិ​សន្លប់​និង​បែក​មុខ ។

ជនរងគ្រោះ​ព្រះសង្ឃ​ព្រះនាម​ឃុន យោន ព្រះជន្ម៥៨ វត្ត​រតនៈ​និមិត្ត ឃុំ​កូប ស្រុក​អូរជ្រៅ របួស​ត្រង់​ពី​បែក​ចំហៀង​ព្រះ​កេស​ខាងឆ្វេង​និង​បង្កហេតុ​មានឈ្មោះ​សេត ប៊ុន​ឡាយ ភេទ​ប្រុស អាយុ៣៣ឆ្នាំ រស់នៅ​ភូមិ​ព្រៃវែង ឃុំ​គំរូ ស្រុក​ថ្ន​ពួក ខេត្តបន្ទាយមានជ័យ សព្វថ្ងៃ​ស្នាក់នៅ​សាលាស្រុក​អូរជ្រៅ។ ជនបង្ក​ហេតុការណ៍​នោះ រងរបួស​ធ្ងន់​ជាង​កំពុង​ដេរ​ព្យាបាល​នៅ​មណ្ឌល​សុខភាព​ឃុំ​កូប និង​ព្រះសង្ឃ​និមន្ត​ទៅ​វត្ត​វិញ។ ការដោះស្រាយ​រងចាំ​ជនបង្ក​ចេញពី​ពេទ្យ​ដើម្បី​រក​ដំណោះស្រាយ​ក្រោយ៕

Loading...