នោះ​!! ចាប់ខ្លួន​មន្ត្រី​នគរបាល​វ័យក្មេង​ម្នាក់​ហើយ​​... 

December 20, 2018 253

ភ្នំពេញ៖ មន្ដ្រីនគរបាល​ម្នាក់​ដែល​ថត​កាំភ្លើង​វែង​ខ្លី២ដើម បង្ហោះ​សំញែង​តាម​បណ្ដាញ​សង្គម Facebook ត្រូវ​កម្លាំង​សមត្ថកិច្ច​ឃាត់ខ្លួន​ហើយ នា​យប់​ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៨។

នគរបាល​ដែល​ថត​សំញែង​កាំភ្លើង AK និង​កាំភ្លើងខ្លី​ទំនើប​នៅក្នុង​រថយន្ដ​ម៉ាក RangRover ខាងលើ​ត្រូវ​កម្លាំង​នគរបាល​ឃាត់ខ្លួន​បាន នៅ​ចំណុច​ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម។ ក្នុង​ប្រតិបត្តិ​ការឃាត់ខ្លួន​នេះ កម្លាំង​សមត្ថកិច្ច​ដកហូត​បាន​កាំភ្លើង AK មួយ​ដើម និង​កាំភ្លើងខ្លី​មួយ​ដើម​គ្រាប់ ៦គ្រាប់ ព្រមទាំង​រថយន្ដ​មួយគ្រឿង ម៉ាក Rang Rover ពាក់​ស្លាក​លេខ​ភ្នំពេញ​2u-0199។ 

ជុំវិញ​មូលហេតុ​នៃ​ការថត​កាំភ្លើង​បង្ហោះ​សំញែង​តាម​បណ្ដាញ​សង្គម Facebook ពី​សំណាក់​មន្ដ្រីនគរបាល​ខាងលើ មិនទាន់មាន​ការបញ្ជា​ក់​អំពី​មូលហេតុ​នៅឡើយ​ទេ។ ប៉ុន្ដែ​សកម្មភាព​ខាងលើ​ត្រូវបាន​អ្នកប្រើប្រាស់​បណ្ដាញ​សង្គម ចែកចាយ​ជា​បន្ដបន្ទាប់ និង​ផ្ទុះ​ការរិះគន់​ជាខ្លាំង​ផងដែរ៕

Loading...