មនុស្ស​ជាច្រើន​ដាច់ចិត្ត​ឈរមើល​ ការ​សម្លាប់​ខ្លួន​មួយ​នេះ​ ពិតជា​នឹកស្មាន​មិនដល់មែន​..?? 

December 19, 2018 170

ខេត្តកោះកុង៖ ប្លែកៗមែន ស្រុកស្រែអំបិល​ខេត្តកោះកុង ថ្ងៃទី១៩/១២/ឆ្នាំ២០១៨នៅ វេលាម៉ោង​ ១៧:៥០ មានជនមិនស្គាល់អត្តសញ្ញាណ សង្ស័យ​បែកថ្នាំ ភេទប្រុស​ បានឡើងលើបង្គោលភ្លើង នៅចំណុចភូមិត្រពាំង ឃុំស្រែអំបិល​ ពេលឃើញសកម្មភាពភ្លាម លោកអធិការស្រុកបាន ទូរស័ព្ទទៅកាន់ លោក​ សំរឹទ្ធ​ សុទ្ធី ដើម្បីបិទចរន្ធអគ្គីសនីជាបណ្តោះអាសន្ន ព្រោះខ្លាចឆក់​ ជននោះ​ស្លាប់។ 
 
ក្នុងនោះសមត្ថកិច្ចបានធ្វើសតិអារម្មណ៍ ឲ្យជននោះចុះមកវិញ តែជននោះមិនព្រមចុះឡើយ រហូតដល់ម៉ោង១៩:៣០​ ជននោះបានស្រាតខោខ្លួនឯង ចងកសម្លាប់ខ្លួនជាប់ជាមួយខ្សែកាបតែម្តង។ បច្ចុប្បន្ន​កម្លាំងយើងកំពុងរកអ្នកឡើងយកសាកសពដាក់ចុះមកក្រោមវិញហើយ៕ (បើមាន​ព័ត៌មាន​បន្ថែម​និង​ផ្សាយ​នៅពេល​ក្រោយ​)

Loading...