ខេត្តកណ្ដាល៖ ប្រទះឃើញសាកសពអណ្តែតទឹកទន្លេ.កើតហេតុថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង១១.៣០ នាទី នៅចំណុចភូមិព្រែកតាតិន ឃុំស្វាយប្រទាល ស្រុកស្អាងខេត្តកណ្តាល។
ជនរងគ្រោះឈ្មោះហីុម គ្រន ភេទ ប្រុស អាយុ ៣៧ ឆ្នាំជនជាតិខ្មែរ មុខរបរកម្មករឡានដឹកអុស មានទីលំនៅភូមិតាំងក្រង ឃុំ ស្វាយជុក ស្រុកសាមគ្គីមានជយ័ ខេត្តកំពង់ឆ្នាំង។
សភាពរឿងហេតុៈ នៅថ្ងៃទី១៩.១២.២០១៨ វេលាម៉ោង ១១.៣០នាទី មានប្រជាពលរដ្ឋបានរាយការណ៍មកប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយប្រទាល ថាមានសាកសពអណ្ដែតទឹកទន្លេបាសាក់ ភ្លាមនោះកម្លាំងប៉ុស្តិ៍បានចងអូសយកមកក្បែរច្រាំងទន្លេ ហើយរាយការណ៍ជូនលោកអធិការ ដើម្បីសុំកម្លាំងជំនាញចុះពិនិត្យ ។
បន្ទាប់មកកម្លាំងជំនាញពិនិត្យហេតុស្រុក សហការជាមួយ ប៉ុស្តិ៍រដ្ឋបាល ក្រុមប្រឹក្សាឃុំ គ្រូពេទ្យឃុំ នឹងមេភូមិ ធ្វើការពិនិត្យសពពុំមានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់ឡើយ។
សន្និដ្ឋាន:ជនរងគ្រោះស្លាប់ ដោយសារលង់ទឹក
តាមការបញ្ជាក់របស់ក្រុមគ្រួសារសពថា: ជនរងគ្រោះមានជំងឺសរសៃប្រសាទ ហើយបាត់ខ្លួនតាំងពីថ្ងៃទី១៤.១២.២០១៨ ពេលដែលទម្លាក់អុសអស់ពីលើឡាន នៅរោងចក្រឃុំសិត្បូ ស្រុកស្អាង ។
ពិនិត្យរួច សពបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕


