ស្ពាន​អាកាស​ដែល​ល្បីឈ្មោះ​ជាង​គេ​ បាន​សម្ពោធ​ដាក់ឲ្យប្រើប្រាសព្រឹកមិញហើយ

May 05, 2017 441

សាលា​រាជធានី​ភ្នំពេញ ផ្ដើម​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស​ស្ពាន​អាកាស​ថ្មើរជើង នៅ​ម្ដុំ​ផ្សារ​ជម្ពូ​វ័​ន្ត​ កាលពី​ព្រឹក​ថ្ងៃទី​ ០៥ឧសភា ២០១៧នេះ ដែលស្ថិតនៅក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ រួមទាំង​ការដាក់​ឲ្យ​ប្រើប្រាស​កំណាត់​ផ្លូវ​ប្រវែង​៤០០​ម៉ែត្រ នៃ​ផ្លូវជាតិ​លេខ​៤ ចាប់ពី​រង្វង់​មូល​ចោមចៅ ដល់​ផ្លូវបំបែក​កប់​ស្រូវ ប្រវែង​១.៧៥០​ម៉ែត្រ ផងដែរ​។​

យោងតាម​​ឯកឧត្តម ប៉ា សុជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ បាន​ថ្លែង​ក្នុង​ពិធី​នោះ​ថា ការពង្រីក​កំណាត់​ផ្លូវជាតិ​លេខ​៤ និង​គម្រោង ស្ថាបនា ស្ពាន​អាកាស​ថ្មើ​ជើង​ខាងលើនេះ គឺ​ដើម្បី​ដោះស្រាយ បញ្ហា​កកស្ទះ​ចរាចរ ដែលជា​បញ្ហា​ប្រឈម របស់​អាជ្ញាធ​រាជធានី​ភ្នំពេញ នាពេល​បច្ចុប្បន្ន​។ ​ឯកឧត្តម​បញ្ជាក់​បន្ថែមថា ជាពិសេស​ទៀត​នោះ គឺ​ស្ពាន​អាកាស​ថ្មើរជើង​ទាំងពីរ​មាន​តួនាទី​យ៉ាងសំខាន់ ក្នុងការ​បញ្ចៀស​ចរាច​រ ដល់​អ្នក​ថ្មើរជើង​ដែល​ភាគច្រើន​ជា​សិស្សានុសិស្ស បងប្អូន​ប្រជាពលរដ្ឋ កម្មករ និង​អាជីវករ​ដែល​រស់នៅ​សងខាង​កំណាត់​ផ្លូវ​នេះ​។​

​បើតាម​ឯកឧត្តម​អភិបាល​ថា នេះ​ជា​ស្ពាន​អាកាស​ថ្មើរជើង​ទី​១ នៅ​កម្ពុជា ដែល​បាន​សាងសង់ នៅលើ​ផ្លូវជាតិ​លេខ​៤ រួមជាមួយ នឹង​ការពង្រីក​ផ្លូវ​ពី​១១​ម៉ែត្រ ទៅ​២៣​ម៉ែត្រ ចាប់ពី​រង្វង់​មូល​ចោមចៅ ដល់​ផ្លូវ​កប់​ស្រូវ ដោយ​រួមទាំង​ការធ្វើ​ចំណតរថយន្ត​អម​សងខាង​ផ្លូវ​ផងដែរ​។

​ជាមួយគ្នា​ឆ្លៀតឱកាស​នោះ លោក សាំ ពិសិដ្ឋ ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ ក៏បាន​ធ្វើការ​ឆ្លើយតប​ចំពោះ​ចម្ងល់​នានា​ទៅកាន់​ក្រុមអ្នកលេង បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ផងដែរ ពាក់ព័ន្ធ​ការងារ​បច្ចេកទេស នឹង​ហេដ្ឋារចនាសម្ព័ន្ធ​របស់​ផ្លូវអាកាស​ថ្មើរជើង​។​
​ប្រធាន​មន្ទីរ​សាធារណៈការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ រូបនេះ​បាន​ថ្លែងថា បញ្ហា​ផលប៉ះពាល់​ផ្សេងៗ ដូចជា​បណ្តាញ​អគ្គិសនី បណ្តាញទឹក បណ្តាញ​ប្រៃសណីយ៍ និង​ផលប៉ះពាល់​ប្រជាពលរដ្ឋ ជា​រឿង​សំខាន់​។ ករណីនេះ បើ​ជណ្តើរ​ស្ពាន​ថ្មើរជើង​ចុះ ឬ​ឡើង​ចំ​ពីមុខ​ផ្ទះ កៀក​មាត់ទ្វារ ម្ចាស់ផ្ទះ នឹង​ជំទាស់​ដាច់ខាត ដោយសារ​ជណ្តើរ បិទ​មុខផ្ទះ​ប្រជាពលរដ្ឋ​។

2017-05-05_12.30.44

​លោក​បន្តថា ផ្លូវ​ក្រៅ​សងខាង សម្រាប់តែ​យានយន្ត​ចេញ និង​ចូល​ផ្ទះ​ប្រជាពលរដ្ឋ សងខាង​ផ្លូវ ប៉ុណ្ណោះ ជា​ផ្លូវ​ចរាចរ​មិន​ច្រើន​ទេ​, ហើយ​បើ​ធ្វើដំណើរ​ផ្លូវ​ឆ្ងាយ យានយន្ត​ត្រូវ​បត់​ទៅ​គន្លង​ផ្លូវកណ្តាល​ចំនួន​៦​ខ្សែ ដែលជា ផ្លូវ​ល្បឿន​លឿន​គ្មាន​ឧបសគ្គ​។ ចំណែក ផ្លូវ​រថ​ត្រង់ នឹង​គន្លង​ជណ្តើរ ស្រប​ផ្លូវ​នេះ យើង​បង្កើតបាន​ចំណត រថយន្ត​ជាច្រើន រួមទាំង​រៀបចំ​សួនច្បារ​ផងដែរ​។ ទីតាំង​នេះ​បើ​ដោះស្រាយ​បញ្ហា​ចំណត​មិនបាន ការកកស្ទះ​ចរាចរ ច្បាស់​ជា​នៅ​កើតមាន​ដដែល​៕ប្រភពបន្តពី៖ ANN

tt1(1)
tt4(1)
tt8