មក​ដឹង​ពី ថ្ងៃ​ដែល​ប្រទេស​អាស៊ាន​នីមួយ​ៗ​ចូល​ U.N

December 14, 2018 135

អង្គការ​សហប្រជាជាតិ​ហៅ​កាត់​ថា​ U.N បង្កើត​ក្រោយ​សង្គ្រាម​លោក​លើក​ទី ២ ដោយ​មក​ទល់​ពេល​នេះ​មាន​អាយុ​ជាង​ ៧​ទសវត្ស​មក​ហើយ។ តាំង​ពី​បង្កើត​មក​ប្រទេស​ឯករាជ្យ​មក​ពី​គ្រប់​ទិស​ទី​ក្នុង​ពិភពលោក នាំ​គ្នា​ចូល​រួម​ជា​ហូរ​ហែ​។ ចំណែក​ឯ​ប្រទេស​ក្នុង​សមាគម​អាស៊ាន​យើង​ក៏​មិន​ខុស​ពី​ប្រទេស​ដែរ​ គឺ​មាន​ឈ្មោះ​ជា​សមាជិក​អង្គការ​អន្តរជាតិ​គ្រប់​គ្នា​តែ​ម្ដង​។ ខាង​ក្រោម​នេះ ជា​កាលបរិច្ឆេទ​ដែល​ប្រទេស​នីមួយ​ៗ​ក្នុង​ ASEAN ដាក់​ចូល​ជា​សមាជិក​របស់​អង្គការ​សហប្រជាជាតិ​៖

5c13a77b7febf_1544791920_large

១. ប្រទេស​ហ្វីលីពីន​៖ ចូល​ជា​សមាជិក​របស់​ U.N នៅ​ថ្ងៃ​ទី ២៦​ ខែ​តុលា​ ឆ្នាំ​១៩៤៥។

២. ប្រទេស​ថៃ៖ ចូល​ជា​សមាជិក​របស់​ U.N នៅ​ថ្ងៃ​ទី ១៦​ ខែ​ធ្នូ ឆ្នាំ​១៩៤៦។

៣. ប្រទេស​មីយ៉ាន់ម៉ា (ភូមា)៖ ចូល​ជា​សមាជិក​របស់​ U.N នៅ​ថ្ងៃ​ទី ១៩​ ខែ​មេសា​ ឆ្នាំ​១៩៤៨។

៤. ប្រទេស​ឥណ្ឌូណេស៊ី​៖ ចូល​ជា​សមាជិក​របស់​ U.N នៅ​ថ្ងៃ​ទី ១៧ខែ​កញ្ញា ឆ្នាំ​១៩៥០។

៥. ប្រទេស​កម្ពុជា​៖ ចូល​ជា​សមាជិក​របស់​ U.N នៅ​ថ្ងៃ​ទី ១៤​ ខែ​ធ្នូ ឆ្នាំ​១៩៥៥។

៦. ប្រទេស​ឡាវ​៖ ចូល​ជា​សមាជិក​របស់​ U.N នៅ​ថ្ងៃ​ទី ១៤​ ខែ​ធ្នូ ឆ្នាំ​១៩៥៥។

៧. ប្រទេស​ម៉ាឡេស៊ី៖ ចូល​ជា​សមាជិក​របស់​ U.N នៅ​ថ្ងៃ​ទី ១៧​ ខែ​កញ្ញា ឆ្នាំ​១៩៥៧។

៨. ប្រទេស​សិង្ហបុរី៖ ចូល​ជា​សមាជិក​របស់​ U.N នៅ​ថ្ងៃ​ទី ២១ ខែ​កញ្ញា ឆ្នាំ​១៩៦៥។

៩. ប្រទេស​វៀតណាម៖ ចូល​ជា​សមាជិក​របស់​ U.N នៅ​ថ្ងៃ​ទី ២០ ខែ​កញ្ញា ឆ្នាំ​១៩៧៧។

១០. ប្រទេស​ប្រ៊ុយណេ៖ ចូល​ជា​សមាជិក​របស់​ U.N នៅ​ថ្ងៃ​ទី ២១ ខែ​កញ្ញា ឆ្នាំ​១៩៨៤៕

Tags: Knowledge
Loading...