ពិព័រណ៍​យន្តហោះនិង​បច្ចេកវិទ្យា​​ ទាក់ទាញសិស្សឱ្យចូលទស្សនាច្រើន​​ព្រឹកមិញ

December 14, 2018 105

កម្មវិធី​ពិព័រណ៍​​តាំង​យន្តហោះ និង​បច្ចេកវិទ្យា​នា​ព្រឹកមិញ​​ ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ច្រើន ជា​ពិសេស​វត្តមាន​របស់​សិស្សានុសិស្ស មក​ពី​ស្ថាប័ន​​រដ្ឋ និង​ឯកជន​។

5c13548a1e944_1544770680_large
5c1354842331e_1544770680_large

​អ្វី​​គួរ​ឱ្យ​អារម្មណ៍ក្នុង​កម្មវិធី​នេះ​ គឺ​ការប្រកួតប្រជែង​​ "យន្ត​ហោះ​កៅស៊ូ" ដែល​​មាន​ការ​​ចូល​រួម​ពី​សិស្ស​​ ១៤ ក្រុម។ ការប្រកួត​ធ្វើឡើងក្នុង​គោលបំណង ឱ្យសិស្សស្វែងយល់ពី​មូលដ្ឋាន​គ្រឹះខ្លះ ជំនាញឌីហ្សាញ និង​​ចំណុច​ផ្សេងៗ​ទៀត​។ ​

មិន​តែ​ប៉ុណ្ណោះ​ គឺ​​ការ​បង្ហាញ​យន្តហោះ​ពិតជាច្រើនគ្រឿង ​​របស់​មូលដ្ឋាន​កងទ័ព​អាកាស​ពោធិចិនតុង, ក្រុមហ៊ុន Helistar និង​យន្តហោះឯកជន Privat Jet (មិន​បញ្ជាក់​កម្មសិទ្ធិ​) ផ្សេងទៀត។ ​អ្នក​ចូល​រួម​អាច​​ទស្សនា​រូបភាព​ខាងក្នុង​​ខាងក្រៅ និង​​​សាកសួរ​​អ្នក​ជំនាញ​បើក​យន្តហោះ ដែលប្រចាំការនៅទិនោះ ​អំពី​​លក្ខណៈ​បច្ចេកទេស​​ផ្សេងៗ​ទុកជាចំណេះ។

5c134df549995_1544769000_large

កាន់​តែ​ចាប់​ចិត្ត ពិព័រណ៍​​យន្តហោះ និង​បច្ចេកវិទ្យា​លើក​ទីមួយ​នេះ ដែលបើកឱ្យចូលរួមទស្សនាដោយសេរីនេះ ​ក៏​មាន​បង្ហាញ​ស្នាដៃ​បច្ចេកវិទ្យា​ប្លែកៗ​ដូចជា សម្ភារៈ​កែច្នៃ​ពី​កាកសំណល់ គ្រឿង​ចក្រ និង​រ៉ូបូត របស់​និស្សិត និង​ស្ថាប័ន​ក្រុមហ៊ុន​ឯកជន​នានា​ផង​ដែរ ​សរុប​ប្រហែល​ជា ២០​ស្ទង់។

កម្មវិធី​នេះរៀបចំ​ធ្វើ​ឡើង​ដោយ​ សហព័ន្ធ​សហភាព​យុវជន​កម្ពុជា​ខេត្ត​ស្វាយរៀង សហការ​ជាមួយ STEM Cambodia និងគាំទ្រ​ដោយ​ក្រសួង​ អប់រំ ​យុវជន​ និង​កីឡា។

ការពិព័រណ៍យន្តហោះ និង​បច្ចេកវិទ្យា មានរយៈពេល​៣​ថ្ងៃ គឺ​ចាប់​ពី​ថ្ងៃ​ទី​ ១៤ ខែធ្នូដល់ ១៦ ខែធ្នូ ឆ្នាំ​ ២០១៨ ក្នុង​​មូលដ្ឋាន​កងទ័ពអាកាស​ពោធិចិនតុង៕

5c134dee7adcf_1544769000_large
Loading...