កូរ៉េខាងជើង​ឈានដល់​កិច្ចព្រមព្រៀងពេញ ចិត្ត​មួយ​ជាមួយ​កូរ៉េខាងត្បូង​…?

March 06, 2018 71

សេ​អ៊ូ​ល ៖ ទីភ្នាក់ងារសារព័ត៌មាន យុន​ហាប់ ចេញផ្សាយ​ថា មេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុង​អ៊ុន និង​បេសកជន​ពិសេស​កូរ៉េខាងត្បូង​បាន​ពិភាក្សាគ្នា​ ស៊ីជម្រៅ ដើម្បី​បញ្ឈប់​ភាព​តានតឹង​នៅ​ឧបទ្វីប​កូរ៉េ និង​ឈានដល់​កិច្ចព្រមព្រៀងពេញចិត្ត​មួយ​ជាមួយ​បេសកជន​ពិសេស​កូរ៉េខាងត្បូង​ផងដែរ​។​

យោងតាម​ភ្នាក់ងារ​ព័ត៌មាន​កណ្តាល របស់​កូរ៉េខាងជើង បានឱ្យដឹងថា លោក​គីម ជុង​អ៊ុន បានទទួល​លិខិត​ពី​លោ​កមូ​ន ជេ​អ៊ី​ន ដែល​ត្រូវ​បានប្រគល់​ដោយ​គណៈប្រតិភូ កូរ៉េខាងត្បូង កាលពី​ថ្ងៃ​ចន្ទ និង​បាន​ផ្លាស់ប្តូរ​យោបល់​លើ​វិធី ដើម្បី​បន្ថយ​ភាព​តានតឹង​ផ្នែក​យោធា និង​ជំរុញ​កិច្ចពិភាក្សា និង​កិច្ចសហប្រតិបត្តិការ​។

ជាងនេះទៅទៀត លោក គីម ជុង​អ៊ុន ក៏បាន​អញ្ជើញ​ប្រធានាធិបតី​កូរ៉េខាងត្បូង លោក Moon Jae In ធ្វើ​ទស្សនកិច្ច​ទៅ​ក្រុង​ព្យុងយ៉ាង របស់​កូរ៉េខាងជើង​ផងដែរ​។​

សូមបញ្ជាក់ថា ទំនាក់ទំនង​រវាង​កូរ៉េខាងជើង និង​កូរ៉េខាងត្បូង បាន​ប្រសើរ​ឡើងវិញ​នេះ គឺ​ក្រោយ​កូរ៉េខាងជើង បាន​បញ្ជូន​ប្រតិភូ​កីឡា​អូឡាំពិក​រដូវរងា មក​ចូលរួម​ប្រកួត​នៅលើ​ទឹកដី​កូរ៉េខាងត្បូង ដែល​ក្នុងនោះ ក៏មាន​ប្អូនស្រី​របស់លោក គីម ជុង​អ៊ុន ផងដែរ​៕

Kim_Un1_large