ស្រី​ស្អាត​ម្នាក់​សម្ងំ​ងូតទឹក​ស្រាត​ក្នុង​សមុទ្រ​កណ្តាលយប់ ផ្អើល​ដល់​ប៉ូលិស ស្មានថា​ខ្មោចលង

July 28, 2017 493
20430127_328674450925507_1720914317510527120_n

ប្រទេស​ថៃ៖យោងតាម​ប្រភព lookingtoday បាន​ចុះផ្សាយ​ថា ស្ត្រី​ម្នាក់​ស្រាត​ងូតទឹក​ម៉ោង១ កណ្ដាល​អា​ធ្រា​ត្រ​បង្ក ការភ្ញាក់ផ្អើល ព្រោះ​ឃើញសៗ នៅក្នុង​ទឹក​ស្មានតែ​អារក្ស ទឹក​ស្ត្រី នោះ​ជា​ជនជាតិ​ចិន​ហែល​ទឹក​លេង​មនុស្ស​ជាច្រើន​នាក់​បាន ប្រមូល ផ្ដុំគ្នា​ចោមរោម​មើល អ្វី​ម្យ៉ាង​អើតឡឺមៗក្នុង​ទឹកសមុទ្រ​ទាំង​កណ្ដាល​អា​ធ្រា​ត្រកាល​ពីថ្ងៃ​អង្គារ កន្លងទៅ​តំបន់​ផាត់​តា​យ៉ា ប្រទេស​ថៃ ដោយ​នឹកស្មានថា ជា​សត្វ​សមុទ្រ​បង្ហាញខ្លួន។

ពេល​ផ្អើលឆោឡោ មនុស្ស​កាន់តែច្រើនឡើងៗនាំគ្នា​មកឈរ​មើល ដោយ​ឃើញ​មាន​សក់ខ្មៅ​វែង មិន​ស្លៀកពាក់ ស្បែ​កស រួច​ក៏​ដាក់​ការសង្ស័យថា​ជា​សត្វ​សមុទ្រ​ចម្លែក ឬ​អារក្សទឹក។ ពេល​មើលចុះ​មើល​ឡើង គេ​ក៏​ដឹងថា​ជា​មនុស្សម្នា​ក់សោះ រួច​ក៏បាន​ទូរ​សព្ទ​ទៅកាន់​អាជ្ញាធរ​ប្រចាំ​តំបន់​ឲ្យ​ចុះមក​ពិនិត្យមើលភ្លាមៗដែរ។

ពេល​ក្រុម​សង្គ្រោះ​មកដល់ ក៏បាន​ចុះទៅ​ដល់​ក្នុង​ទឹក​ស្រាប់តែ​ដឹងថា ជា​ស្ត្រី​អាក្រាតកាយ​កំពុង​ហែល​ទឹក​លេង​ប៉ុណ្ណោះ។ អាជ្ញាធរ​បាន​ទៅដល់​ឆ្នេរសមុទ្រ Jomtien ខេត្ត​ឈុន​ប៊ុ​រី និង​បាន​យក​ឆត្រ​ទទូរ​ឲ្យ​នាង​ព្រោះ​មេឃ​កំពុង​ភ្លៀង និង​យក​កន្សែង​ឲ្យ​នាង​គ្រប​ខ្លួនភ្លាម។

បើតាម​ប្រភពព័ត៌មាន អាជ្ញាធរ​បាន​ចំណាយពេល​ប្រមាណ​កន្លះ​ម៉ោង ដើម្បី​នាំ​នាង​ឡើងគោក។ ក្រោយ​សាកសួរ គេ​ដឹងថា​នាង​មានឈ្មោះ Zhang Yan ជនជាតិ​ចិន អាយុ ៤០ឆ្នាំ ហើយ​បាន​ចុះទៅ​ហែល​ទឹក​នៅ​ម៉ោង ១រំលង​អា​ធ្រា​ត្រ ខណៈ​មេឃ​កំពុង​ភ្លៀងតិចៗ ៕